បី​ថ្ងៃឈប់​សម្រាក​ភ្ជុំ ខេត្ត​ពីរ​ទទួលបាន​ភ្ញៀវអន្តរជាតិ​ច្រើនជាង​គេ​

  • 2019-10-01 02:15:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រ​សួង​ទេស​ចរ​ណ៍​ឲ្យ​ដឹងថា​​ក្នុង​រយៈពេល​បី​ថ្ងៃនា​ឱកាស​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​នេះ​ស្ថិតិ​ភ្ញៀវទេសចរ​បរទេស​មានចំនួន​ជាង​៧ម៉ឺន​នាក់​បាន​ទៅ​កាន់​រាជធានី​ខេត្ត​ទាំង​២៥​របស់​កម្ពុជា។

ក្នុង​របាយការណ៍​ក្រ​សួង​ទេសចរណ៍​ផ្សព្វ​ផ្សាយ​កាលពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ២០១៩ ឲ្យ​ដឹងថា​គិតពី​ថ្ងៃទី​២៧​ដល់ថ្ងៃទី​២៩ ខែ​កញ្ញា ភ្ញៀវទេស​ចរអន្តរជាតិ​ធ្វើដំណើរ​កម្សាន្ត​តាម​រាជធានី​ខេត្ត​ទាំង​២៥​មាន​ចំនួន​ ៧៦ ៧៤៨​នាក់។ ក្នុង​នោះ​ខេត្ត​សៀម​រាប​ និង​ព្រះ​សីហនុ​ទទួលបាន​ភ្ញៀវទេសចរអន្តរជាតិ​ច្រើនជាង​គេ​។

បើ​តាម​ក្រ​សួង​ទេសចរណ៍​នៅ​ខេត្ត​ព្រះ​សីហនុ មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​ ៤៣ ២៨៣​នាក់​តាម​ពី​ក្រោយ​​ដោយ​ខេត្ត​​សៀមរាប​​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិចំនួន​១៤ ០៧៥ នាក់ ខណៈ​ភ្នំពេញ​មាន​ចំនួន​៧ ៩៥៥​នាក់​៕

អត្ថបទ៖ ទូច សុខា