ចេញហើយ! ទូរសព្ទកាមេរ៉ា​ 64MP ដំបូងគេរបស់ Samsung

  • 2019-10-01 03:03:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ Samsung បាន​ប្រកាស​ទូរសព្ទ​ដំបូង​បង្អស់​របស់​ខ្លួន​ ដែល​ប្រើ​កាមេរ៉ា​ទំហំ ៦៤ MP​នោះ​គឺ Galaxy A70s ។ ទូរសព្ទ​ដែល​មាន​កាមេរ៉ា ៦៤ MP ​បាន​ចេញ​លក់​ពេញ​ទីផ្សារ​ទៅ​ហើយ មាន​ដូចជា Realme XT និង Redmi Note 8 Pro ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ​កាមេរ៉ា ២ គ្រាប់​ទៀត​ស្ថិត​ក្រោម​កាមេរ៉ា​ ៦៤​ MP មាន​ ៨ MP ប្រភេទ Ultra-wide និង ៥MP ប្រភេទ depth-sensor សម្រាប់​ថត​រូប portrait ។ វា​ថែម​ទាំង​ភ្ជាប់​មក​ជា​មួយ​កាមេរ៉ា​មុខ​ទំហំ ៣២ MP​ ដែល​ស្ថិត​ក្នុង​ waterdrop notch។

អេក្រង់​ Super AMOLED ទំហំ ៦,៧ អ៊ីញ បង្ហាញ​ក្នុង​កម្រិត FHD+ និង​មាន​ស្កេន​ក្រយៅ​ដៃ​ក្រោម​អេក្រង់​ផង​ដែរ​។ វា​មាន​ថ្ម​ទំហំ ៤៥០០ mAh អាច​សាក​លឿន​ក្នុង​ល្បឿន ២៥ វ៉ាត់។

ចំណែក​កម្លាំង​វិញ​វា​ស្ថិត​ក្នុង​កម្រិត​មធ្យម​ ដោយ​ប្រើ​ប្រាស់ Snapdragon 675 និង​មាន​​រ៉េម​ទំហំ ៦/៨ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ ១២៨ GB។ Galaxy A70s នឹង​ដាក់​លក់​ក្នុង​តម្លៃ​ប្រហាក់​ប្រហែល ៤១១ ដុល្លារ ( ៦/១២៨GB) និង ៤៣៩ ដុល្លារ (៨/១២៨GB) ហើយ​មាន​ពណ៌​ក្រហម ស និង​ ខ្មៅ៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ