iPhone 11 តម្លៃចាប់ពី ៩២០ ដុល្លារ ត្រូវប៉ាន់ខ្លាំងនៅឥណ្ឌា

  • 2019-10-01 04:06:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រកូល iPhone 11 របស់​ Apple ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​គួរ​សម​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​វិភាគ Tarun Pathak មក​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ Counterpoint Research។

iPhone ស៊េរី​ថ្មី​បាន​ដាក់​លក់​នៅ​ប្រទេស​ឥណ្ឌា​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​កន្លង​ទៅ ដោយ​មាន​អតិថិជន​ជា​ច្រើន​តម្រង់​ជួរ​នៅ​​ពី​មុខ​ហាង​លក់​​រាយ​នៅ​ជុំវិញ​ប្រទេស​ឥណ្ឌា ដើម្បី​ទទួល​យក និង​ទិញ iPhone ថ្មី​របស់​ខ្លួន។

ដូច​ជា​ការ​រំពឹង​ទុក iPhone 11 ជា​ម៉ូដែល​ដែល​ពេញ​និយម​ជាង​គេ ក្នុង​ចំណោម​ម៉ូដែល​ទាំង​បី។ iPhone 11 លក់​នៅ​ឥណ្ឌា​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៩២០ ដុល្លារ ដែល​ធូរ​ថ្លៃ​ជាង​ iPhone XR កាល​ពី​ឆ្នាំ​មុន​ប្រមាណ ១៧០ ដុល្លារ។

ជា​មួយ​នឹង​រដូវ​កាល​នៃ​ពិធី​បុណ្យ Diwali ឈាន​ចូល​មក​ដល់ គេ​រំពឹង​ថា​ iPhone 11 ទំនង​នឹង​បង្កើត​កំណត់​ត្រា​លក់​ថ្មី ហើយ​វា​នឹង​ជួយ​ Apple ពង្រីក​ទីផ្សារ​ស្មាតហ្វូន​តម្លៃ​ថ្លៃ​នៅ​ឥណ្ឌា​ ប្រចាំ​ត្រីមាស​ទី ៤ ឆ្នាំ ២០១៩ ទៀត​ផង៕

ចុចអាន ៖ តោះ! មើល​តម្លៃ iPhone X កំពុង​លក់​តាម​ហាង​ពេល​ភ្ជុំបិណ្ឌ​រួច

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង