តោះ! មើល​តម្លៃ iPhone X កំពុង​លក់​តាម​ហាង​ពេល​ភ្ជុំបិណ្ឌ​រួច

  • 2019-10-01 02:56:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


iPhone X ជា​ស្មាតហ្វូន​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​រូប​រាង​ច្រើន​ដោយ​អេក្រង់​ខាង​មុន​មាន​ក្បាល​ឆក់ ជាពិសេស​ផ្នែក​កាមេរ៉ា​ខាង​ក្រោយ។

ចេញ​លក់​ដំបូង​នៅ​ដើម​ខែ វិច្ឆិកា ឆ្នាំ ២០១៧iPhone X នេះ​មាន​ការ​គាំទ្រ​ច្រើន​ពី​អ្នក​ប្រើ​ប្រាស់។ ក្រោយ​ពេល iPhone ស៊េរី​ថ្មី​គឺ iPhone 11 និង iPhone 11 Pro /Pro Max បាន​មក​ដល់​ដៃ​អ្នក​ប្រើ​ និង​មាន​លក់​នៅ​តាម​ហាង​បាន​ជិត​ពីរ​សប្ដាហ៍ iPhone ស៊េរី​ចាប់​ចាប់​ផ្ដើម​បន្ត​ធ្លាក់​ថ្លៃ។

ងាក​មក​មើល​តម្លៃ iPhone X កំពុង​លក់​តាម​ហាង​ពេល​បច្ចុប្បន្ន៖

iPhone X (តម្លៃ​ថ្មី)

  • ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ៧៤០ ដុល្លារ
  • ទំហំ 256GB មានតម្លៃ​ខ្ទង់ ៨៥០ ដុល្លារ

iPhone X (តម្លៃ​មួយ​ទឹក)

  • ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ៦២០ ដុល្លារ
  • ទំហំ 256GB មានតម្លៃ​ខ្ទង់ ៧៣០ ដុល្លារ

ដោយ​ឡែក​សម្រាប់ iPhone ស៊េរី​ថ្មី​ទាំង៣ ម៉ូដែល​ដែល​ប្រកាស​ចេញ​កាល​ពី​ថ្ងៃ​ទី ២០ កញ្ញា មាន​តម្លៃ​ចាប់​ពី ៦៩៩ ដុល្លារ សម្រាប់ iPhone 11 និង​តម្លៃ ៩៩៩ ដុល្លារ សម្រាប់ iPhone 11 Pro និង​មាន​តម្លៃ​ចាប់​ពី ១ ០៩៩ ដុល្លារ សម្រាប់ iPhone 11 Pro Max (តម្លៃ​ទីផ្សារ​បរទេស)៕

ចុចអាន៖

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​នៅ​តាម​ហាង។

អត្ថបទ៖ ម៉េងងី