អ្នកទិញបាន iPhone 11 ដំបូងគេក្នុងលោក ត្រូវគេរិះគន់ឥតសំចៃ

  • 2019-09-30 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ដែល​បង្ហាញ​អំពី​បុរស​​ទិញ​បាន​ iPhone 11 មុន​គេ​ក្នុង​លោក​ពី​ហាង​ Apple Store របស់​សារព័ត៌មាន Cnets ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ប៉ុន្តែ​មិន​មែន​គ្រប់​មតិ​ទទួល​បាន​សុទ្ធ​តែ​ជា​មតិ​វិជ្ជមាន​នោះ​ទេ។

វីដេអូ​បាន​បង្ហាញ​បុគ្គលិក​របស់​ Apple បាន​ជុំ​គ្នា​ ទះ​ដៃ​អបអរ​សាទរ​ដល់​ម្ចាស់​ iPhone 11 ដំបូង​គេ​ក្នុង​លោក។ វីដេអូ​នេះ​មាន​ការ​ចុច Like ដល់​ជាង​ ៣៥ ០០០ ដង​ និង​មតិ​ជាង ៨ ពាន់ ក្រោយ​ចេញ​ផ្សាយ​បាន​ប៉ុន្មាន​ថ្ងៃ។

ប៉ុន្តែ​មិន​មែន​គ្រប់​គ្នា​ពេញ​ចិត្ត​នឹង​សកម្មភាព​នេះ​ទេ។ មាន​ការ​បញ្ចេញ​មតិ​​រិះគន់​ដូច​ជា​ "នេះ​ជា​ភាព​អាម៉ាស់​មួយ​សម្រាប់​មនុស្ស​ជាតិ​ទាំង​មូល” "ព្រះ​អើយ យើង​នៅ​ធ្វើ​បែប​ហ្នឹង​ទៀត? វា​ជា​ទូរសព្ទ​មួយ​ប៉ុណ្ណោះ”។

​​​មាន​អ្នក​ខ្លះ​គិត​ថា​ការ​តម្រង់​ជួរ​ចាំ​ទិញ iPhone ថ្មី​ជា​ទង្វើ​មើល​ទៅ​ហាក់​ឥត​ប្រយោជន៍ ដោយ​មិន​ព្រម​ប្រើ​ពេល​ធ្វើ​រឿង​មាន​ប្រយោជន៍​ជាង​នេះ ឧទាហរណ៍​ដូច​ជា​បង្ហាញ​ការ​គាំទ្រ​ដល់​ការ​ការពារ​បរិស្ថាន​ជា​ដើម។ ហេតុផល​ដែល​មាន​ការ​បញ្ចេញ​មតិ​ចម្រូង​ចម្រាស​បែប​នេះ ក៏​ដោយ​សារ​នៅ​ថ្ងៃ​ទី ២០ កញ្ញា (ថ្ងៃ iPhone ចេញ​លក់) គឺ​ជា​ថ្ងៃ​ដែល​មនុស្ស​រាប់​លាន​នាក់​លើ​ពិភពលោក​រួម​គ្នា​ធ្វើ​កូដកម្ម​ Global Climate Strike ក្នុង​គោល​បំណង​គាំទ្រ​ដល់​ចលនា "Friday for Future” បង្កើត​ឡើង​ដោយ​សកម្មជន​ការពារ​បរិស្ថាន​​សញ្ជាតិ​ស៊ុយអែត​ដែល​មាន​វ័យ ១៦ ឆ្នាំ៕

ចុចអាន ៖ iPhone 11 នឹងលោតសាររំខាន បើប្ដូរប្រើ​អេក្រង់​អាយ​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង