សម្តេច ហ៊ុន សែន ប្រាប់ចំនួន​មាសកម្ពុជាទុក​​នៅ​បរទេស​​

  • 2019-10-02 02:12:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​មុខ​រាជរដ្ឋា​ភិបាល​ឲ្យ​ដឹងថា​កម្ពុជា​មាន​មាស​ចំនួន​៣០​តោន​និង​បាន​ទុក​ដាក់​​នៅ​ប្រទេស​បី​ផ្សេង​គ្នា ខណៈ​កម្ពុជា​មាន​អតិរេកសាច់ប្រាក់​កាលពី​ខែ​សីហា កន្លង​មក​នោះមាន​ចំនួនជាង​១៥​ពាន់​លាន​ដុល្លារ​ផង​ដែរ។​

(រូបភាព៖ Screenshotពី​វីដេអូ​ផេក​របស់សម្តេច​ ហ៊ុន សែន)​

ក្នុង​ពិធីចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាល​កល​វិទ្យាល័យមួយ​នៅ​ភ្នំពេញ​នា​ព្រឹក​នេះ សម្តេច ហ៊ុន សែន បាន​ឲ្យ​ដឹងថា​គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០១៩​នេះ កម្ពុជា​មាន​អតិរេក​សាច់ប្រាក់ ឬប្រាក់លើស​ពី​កំណត់​ចំនួន​ជាង​១៥​​ពាន់​លាន​ដុល្លារ​អាម៉េរិក និង​មាន​មាស​ចំនួន​៣០​តោន​ផង។

បើ​តាម​សម្តេច​ ហ៊ុន សែន កម្ពុជា​មាន​មា​សចំនួន​១២​តោន​ជាមរតក​ដែល​ទុកនៅ​ប្រទេស​ស្វីស មាស​ចំនូន​១៥​តោន​ត្រូវ​ធនាគារជាតិ​ទិញ​និង​តម្កល់​ទុក​​នៅ​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស និង​បី​តោន​ផ្សេង​ទៀត​ធនាគារជាតិ​តម្កល់​ទុក​នៅ​ភ្នំពេញ៕

អត្ថបទ៖ ទូច សុខា