Pep សុំទោស​ Foden ក្រោយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ជួយ​ City ឈ្នះ​ Dinamo

  • 2019-10-02 02:09:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​បន្ត​កំណត់ត្រា​ឈ្នះ​១០០%​ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ពូល​C ក្រោយ​យក​ឈ្នះ​ Dinamo Zagreb ​២​ទល់​នឹង​០។​

២​គ្រាប់​របស់​ក្រុម​រហស្សនាម​មេឃ​ខៀវ​ ធ្វើ​បាន​ដោយ​ខ្សែ​បម្រើ​ Sterling នៅ​នាទី​៦៦ និង​ Foden នៅ​នាទី​៩០+៥។​ មែន​ទែន​ទៅ​ តារា​សំណាង​ទាំង​​ពីរ​ទើប​តែ​ប្ដូរ​ចូល​នៅ​វគ្គ​ទី​ពីរ​ប៉ុណ្ណោះ​ដោយ​ Sterling ចូល​ជំនួស​ Bernardo Silva នៅ​នាទី​៥៦​ ហើយ​ Foden ជំនួស​ David Silva នៅ​នាទី​៩០+១។​

ក្រោយ​យប់​ការ​ប្រកួត​អ្នក​ចាត់ការ​ Pep Guardiola បាន​សម្ដែង​ការ​សុំ​ទោស​ Foden ក្រោយ​មិន​សូវ​បាន​ផ្ដល់​ឱកាស​ឲ្យ​យុវជន​រូប​នេះ​លេង​គ្រប់គ្រាន់។​ " Foden មាន​ជំនាញ​បញ្ចប់​ទី​ដ៏​ល្អ​ និង​កាន់​តែ​រីកចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ ខ្ញុំ​ពិត​ជា​សុំទោស​ចំពោះ​រូប​គេ​ដែល​មិន​សូវ​មាន​ឱកាស​លេង"។ បុរស​សញ្ជាតិ​អេស្ប៉ាញ​និយាយ​៕​

ប្រភព៖ UEFA   អត្ថបទ៖ រ័ត្ន