OPPO កូនកាត់ លេចមុខបន្តិចម្តងៗហើយ!
- 2019-10-03 04:16:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
OPPO កូនកាត់ លេចមុខបន្តិចម្តងៗហើយ!
ចន្លោះមិនឃើញ
ទីបំផុត ដំណឹងពីស្មាតហ្វូនជំនាន់ចុងក្រោយរបស់ OPPO F Series នោះ គឺថាអាចនឹងជាការច្របាច់បញ្ចូលគ្នា ឬបន្ស៊ីគ្នារវាងត្រូកូល F ដែលបានអាប់ដែត (Update) ជាមួយនឹងត្រកូល Reno។ ក៏ប៉ុន្តែ តើអ្នកទាំងអស់គ្នាដឹងអត់ថាវានឹងមានឈ្មោះអ្វី? វាមិនមែនជា OPPO F15 រឺ OPPO F15 Pro ឡើយដោយសារតែវាជាប្រភេទស្មាតហ្វូនកូនកាត់ត្រកូល F និងត្រកូល Reno។
បើក្រឡេកមកមើលទំព័រហ្វេសបុកផ្លូវការរបស់ OPPO នៅកម្ពុជា វិញគឺកំពុងតែព្រលយរូបរាង OPPO កូនកាត់រូបនេះបណ្តើរៗហើយ! អ្នកទាំងអស់គ្នាសាកគិតមើលនៅពេលដែលត្រកូល Reno Series + F Series ចេញអីវិញទៅ? ចុះបើខ្លាំងមែន តើវានឹងអាចមកប្រទេសកម្ពុជាយើងអត់? បើចង់ដឹងសាកចុច Link នេះ [OPPOCAMBODIA](https://www.facebook.com/OPPOCAMBODIA/photos/a.843607269017732/2702604529784654/?type=3&theater)
តាមដឹងស្មាតហ្វូនម៉ូឌែលថ្មី OPPO Reno 2F ត្រូវបានក្រុមហ៊ុនបន្ថែមនូវការ Upgrade ទាំង Software និង Hardware របស់ F ស៊េរី ដែលមានការច្នៃប្រឌិតទៅលើបច្ចេកវិទ្យាឈានមុខគេ និងការរចនារូបរាងបែប Reno ស៊េរីតែម្តង ក្នងគោលបំណងដើម្បីផ្តល់នូវបទពិសោធន៍ថ្មីដល់អ្នកប្រើប្រាស់និងពញាក់អារមុ្មណ៍អ្នកគាំទ្រស្មាតហ្វូន OPPO នៅជុំវិញភពលោក។
កន្លងមក OPPO F11 Pro ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា និង ពិភពលោក ដោយសារវាមានរូបរាងស្អាត កាមេរ៉ាមុខបង្កប់ខ្លួនដំបូងគេ និងមានកាមេរ៉ាក្រោយភ្លោះថតរូបស្អាតនៅពេលយប់។
ចំណែកឯស្មាតហ្វូនស៊េរីខ្ពស់ OPPO Reno ដែលបានបង្ហាញខ្លួន កាលពីពាក់កណ្តាលឆ្នាំ ២០១៩ ត្រូវបានទទួលស្គាល់ថាជាស្មាតហ្វូនល្អឥតខ្ចោះដែលមានកាមេរ៉ាមុខបង្កប់ខ្លួនបែបបញ្ឆិត ទាន់សម័យ តំណាងឲ្យការតស៊ូនិងភាពច្នៃប្រឌិតខ្ពស់។ អតិថិជនមិនតិចទេដែលសរសើរសមត្ថភាពនៃស្មាតហ្វូន Reno ស៊េរី មិនដាច់ពីមាត់ទាំងបច្ចេកវិទ្យា 10x Hybrid Zoom និង 60x Digital Zoom រួមផ្សំជាមួយនឹងរូបរាងស្អាតទៀតផង។
ដូច្នេះ មានន័យថា វត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី OPPO Reno 2F ដែលកើតចេញពីការច្នៃប្រឌិតរួមបញ្ចូលគ្នារវាង OPPO ត្រកូល F និងត្រកូល Reno អាចជាស្មាតហ្វូនដែលល្អជាងគេបំផុតនៅដើមឆ្នាំ ២០២០។
អ្នកទាំងអស់គ្នា អាចសាកទស្សន៍ទាយទៅមើល៍ ទាំងសមត្ថភាព ទាំងកាមេរ៉ា ថាមពលថ្មនិង រូបរាងរបស់ស្មាតហ្វូនកូនកាត់រូបនេះថាខ្លាំងប៉ុណ្ណា និងអស្ចារ្យប៉ុណ្ណាដែរ ប៉ុន្តែឆ្ងល់ថាការបញ្ចេញនូវស្មាតហ្វូនម៉ូឌែលបែបនេះហើយ តើទៅថ្ងៃអនាគត ក្រុមហ៊ុន OPPO អាចនឹងឈប់ផលិតស្មាតហ្វូនត្រកូល F បន្តទៀត ឬមានគម្រោងផលិតទូរស័ព្ទកូនកាត់របៀបនេះទៀត?
បញ្ជាក់ដែរថា បច្ចុប្បន្នស្មាតហ្វូនស៊េរីថ្មី ធុនកណ្តាល (ស៊េរី F) និងធុនខ្ពស់ (ស៊េរី Reno) ទាំងពីរម៉ូដែលនេះ ទទួលបានប្រជាប្រិយភាពខ្លាំងរហូតដល់ជាប់ចំណាត់ល្អ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសគឺទទួលបានការគាំទ្រ ខ្លាំងរហូតជួយឲ្យក្រុមហ៊ុនទូរសព្ទដៃ OPPO ឈរលើលំដាប់លេខរៀងទី១ នៅកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានក្នុងស្រុកនិងក្រៅស្រុក និងតាមរយៈរបាយការណ៍ Canalys ដែល ចេញផ្សាយក្នុងឆមាសទី២ ចុងខែសីហា ឆ្នាំ ២០១៩ នេះ។
ដោយសង្កេតឃើញពីការគាំទ្ររបស់អតិថិជនខ្លាំង លើស៊េរីទាំងពីរនេះ ទើបក្រុមហ៊ុន OPPO សម្រេចបង្កើត និង រចនាទូរស័ព្ទថ្មីស្រឡាងមួយម៉ូឌែលទៀត មានឈ្មោះថា OPPO Reno 2F ដែលសព្វថ្ងៃនេះវាកំពុងតែចរាចរណ៍នៅលើទីផ្សារទូរសព្ទប្រទេសឥណ្ឌាហើយ នេះបើយោងតាមគេហទំព័រ livemint ដែលបានចុះផ្សាយកាលពីចុងខែកញ្ញានេះ។
មានតែការរងចាំមើលទាំងអស់គ្នាទេ តើប្រភេទស្មាតហ្វូនកូនកាត់ត្រកូល F និងត្រកូល Reno រាងពេញបែបណាទៅ?