អ្នកប្រើ S10 ក៏អាចអាចអាប់ដែតកម្មវិធីមួយ ប្រើបានដូច Note 10
- 2019-10-03 05:30:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រើ S10 ក៏អាចអាចអាប់ដែតកម្មវិធីមួយ ប្រើបានដូច Note 10
ចន្លោះមិនឃើញ
សម្រាប់ដែលកំពុងប្រើនូវកំពូលស្មាតហ្វូន Samsung Galaxy S10 នៅពេលនេះអាចធ្វើកំណែប្រែកម្មវិធី (Update software) របស់ខ្លួនដើម្បីទទួលបាននូវលក្ខណៈពិសេសៗព្រមទាំងជាមុខងារពិសេសៗ ( Powerful Features) ដូចទៅនឹង Samsung Galaxy Note 10 ដូច្នោះដែរ។
លក្ខណៈពិសេស និងមុខងារអស្ចារ្យដែល Galaxy S10 , S10+ និង S10 5G ទទួលបានរួមមានដូចជា៖
-Prograde Camera: សំដៅដល់កម្មវិធីកាមេរ៉ានៅលើ Galaxy S10 នឹងមានលក្ខណៈកាន់តែអស្ចារ្យជាងមុនជាមួយនឹងមុខងារ Night Mode, Super Steady Video Stabilization, AR Doodle, Live focus video recording, និង bokeh effects ជាមួយនឹងកាមេរ៉ាមុខ ឬកាមេរ៉ាក្រោយបាន។
-Samsung Dex for PC: សំដៅដល់អតិថិជនដែលកំពុងប្រើ Galaxy S10 អាចធ្វើការទាញយកកម្មវិធី (Download) ពី SamsungDex.com។ ដូច្នេះលោកអ្នកអាចបង្ហាញ និងប្រើប្រាស់ Samsung Dex ជាមួយនឹង PC ឬ Mac បានយ៉ាងងាយស្រួល។
បើយោងតាមលោក Jiyoung Mun ដែលជាវិស្វករផ្នែកកម្មវិធី Samsung Electronics’ Mobile R&D Office បានបញ្ជាក់ថាការធ្វើកំណែប្រែកម្មវិធីរបស់ Galaxy S10 គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន សាមសុង ក្នុងការធ្វើឱ្យអតិថិជនរបស់ខ្លួនទាំងអស់ទទួលបាននូវជម្រើសនៃការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាឱ្យកាន់តែសម្បូរបែប។
សូមបញ្ជាក់ថា ការធ្វើកំណែប្រែកម្មវិធី (Update software) អាចនឹងមានការផ្លាស់ប្តូរ ឬខុសគ្នាតិចតួចទៅតាមបណ្តាប្រទេសនីមួយៗ។ អាចមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាង និងដេប៉ូចែកចាយផលិតផលសាមសុង ដែលនៅជិតលោកអ្នកបំផុត។