ខ្វះ​តែ​៤​គ្រាប់​ទៀត​ Salah នឹង​តាម​ទាន់​កំណត់ត្រា​ Gerrard នៅ​ UCL

  • 2019-10-03 06:47:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​តែ​ឯង​នៅ​ UEFA Champions League ជួយ​ Liverpool ឈ្នះ​ Salzburg ៤​ទល់​នឹង​៣​។

រាប់​ទាំង​២​គ្រាប់​យប់​មិញ​ទៀត​ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេហ្ស៊ីប​ពេល​នេះ​រក​បាន​១៧​គ្រាប់​ហើយ​នៅ​ពាន​អឺរ៉ុប​ឲ្យ​ Liverpool ច្រើន​បំផុត​ទី​ពីរ​បន្ទាប់​ពី​វីរបុរស​របស់​ក្លឹប​ Steven Gerrard។​ Gerrard គឺជា​ Top Scorer របស់​ក្លឹប​រហស្សនាម​ ហង្ស​ក្រហម​នៅ​ Champions League មាន​២១​គ្រាប់​ក្នុង​ដៃ។​

Champions League វគ្គ​ចែក​ពូល​នៅ​សល់​៤​ប្រកួត​ទៀត​ ខណៈ​ Salah ខ្វះ​តែ​៤​គ្រាប់​ប៉ុណ្ណោះ​តាម​ទាន់​កំណត់ត្រា​ Gerrard។​ ​ចំនួន​នេះ​មិន​ពិបាក​នោះ​ទេ​សម្រាប់​រូប​គេ​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប។​ Sadio Mane ដែល​រក​បាន​១​គ្រាប់​យប់​មិញ​ក៏​មាន​១៥​គ្រាប់​ដែរ​ ក្នុង​ដៃ​តាម​ពី​ក្រោយ​ Gerrard ៦​គ្រាប់៕ ​

ប្រភព៖ Liverpool Echo   ប្រែ​សម្រួល៖ វីរ័ត្ន