រឹតតែច្បាស់! iPhone SE ញាត់ឈីប A13 នឹងលេចមុខដើមឆ្នាំ ២០២០

  • 2019-10-04 03:02:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​អំពី iPhone SE ជំនាន់​ថ្មី​បាន​ហោះ​ហើរ​ជិត​ ២ ឆ្នាំ​ទៅ​ហើយ​ តែ​មិន​ដែល​ឃើញ​ចេញ​មក​សោះ។ ដោយ​ឡែក​ថ្មីៗ​នេះ ប្រភព​គួរ​ឲ្យ​ទុក្ខ​ចិត្ត​ លោក Ming-Chi Kuo ជា​អ្នក​ទម្លាយ​អាថ៌​កំបាំង​របស់​ Apple ជា​ច្រើន​ បាន​ចេញ​មុខ​បង្ហាញ​ថា​ iPhone SE នឹង​ត្រលប់​មក​វិញ​នៅ​ដើម​ឆ្នាំ ២០២០ ។

លោក​បាន​បន្ត​ថា iPhone SE 2 នឹង​ភ្ជាប់​មក​ជាមួយ​បន្ទះ​ឈីប​ A13 ដូច​មាន​នៅ​លើ​ស៊េរី iPhone 11 ដែរ មាន​រ៉េម ៣ GB និង​មាន​រូបរាង​ដូច​ iPhone 8 ។

iPhone SE 2 នឹង​មាន​អេក្រង់​ទំហំ ៤,៧ អ៊ីញ ដូច​ iPhone 8 ។ លោក Kuo ថ្លែង​ថា iPhone SE ជំនាន់​ទី​១ មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ដោយ​សារ​ វា​មាន​កម្លាំង​ iPhone 6S ប៉ុន្តែ​មាន​រូបរាង​តូច​ដូច iPhone 5 ហើយ​តម្លៃ​ក៏​ធូរ​ថ្លៃ​ជាង​ស៊េរី​ផ្សេង ដូច​នេះ​ Apple នឹង​នាំ iPhone SE2 មក​ម្ដង​ទៀត។

iPhone SE2 នឹង​រក្សា​ Touch id ជា​ជាង​ Face id ដែល​មាន​នៅ​លើ​ iPhone 11 ដូច្នេះ​វា​នឹង​មាន​គែម​ក្រាស់​ដូច​មុន​។ វា​អាច​ដាក់​លក់​ក្នុង​តម្លៃ​ប្រហាក់​ប្រហែល ៤០០ ដុល្លារ នៅ​ដើម​ឆ្នាំ​ក្រោយ។ លោក Kuo បាន​ទស្សន៍ទាយ​ថា​ វា​នឹង​អាច​លក់​ដាច់​ពី ៣០ ទៅ ៤០ លាន​គ្រឿង៕​​

អាន​បន្ត៖

ប្រភព៖ engadget   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ