iPhone 11 Pro Max តម្លៃ​លក់​តាម​ហាង​នៅ​ជាង ១ពាន់​ដុល្លារ

  • 2019-10-04 02:41:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ថ្ងៃ​នេះ iPhone ស៊េរី​ថ្មី​នេះ​បាន​មក​ដល់​ទី​ផ្សារ​កម្ពុជា​បាន​ជាង ២​សប្ដាហ៍ហើយ តែ​បើ​និយាយ​ពី​តម្លៃ​ក៏​មាន​ការ​ប្រែ​ប្រួល​បន្តិច​បន្តួច​ដែរ។

មាន​លក់​នៅ​គ្រប់​ហាង​ក្នុង​ក្រុង​ភ្នំពេញ តែ​តម្លៃ​មាន​ភាព​ខុស​គ្នា​តិច​តួច​ពី​ហាង​មួយ​ទៅ​ហាង បើ​តាម​ប្រភព​ហាង​បាន​បង្ហើប​ប្រាប់​តម្លៃ​ខុស​គ្នា​នេះ​ដោយ​សារ​តែ​ពេល​កុម្ម៉ង់​ចូល​មក​ដំបូង​មាន​តម្លៃ​ថ្លែទៅ​តាម​ប្រភព​ខុស​ៗគ្នា។

ចង់​ដឹង​ច្បាស់​ឆែក​តម្លៃ iPhoneខាង​ក្រោម​កំពុង​លក់​តាម​ហាង៖

iPhone 11

• iPhone 11 ទំហំ 64GB មាន​តម្លៃខ្ទង់  ៨៥០ ដុល្លារ

• iPhone 11 ទំហំ 128GB មាន​តម្លៃខ្ទង់  ៩០០ ដុល្លារ

• iPhone 11 ទំហំ 256GB មាន​តម្ខ្ទង់ លៃ ៩៩០ ដុល្លារ

iPhone 11 Pro

• iPhone 11 Pro ទំហំ 64GB មាន​តម្លៃខ្ទង់  ១ ២០០ ដុល្លារ

• iPhone 11 Pro ទំហំ 256GB មាន​តម្លៃខ្ទង់  ១ ៣៤០ ដុល្លារ

• iPhone 11 Pro ទំហំ 512GB មាន​តម្លៃខ្ទង់  ១ ៥៨០ ដុល្លារ

iPhone 11 Pro Max

• iPhone 11 Pro Max ទំហំ 64GB មាន​តម្លៃខ្ទង់ ១ ៣០០ ដុល្លារ

• iPhone 11 Pro Max ទំហំ 256GB មាន​តម្លៃខ្ទង់  ១ ៤៨០ ដុល្លារ

• iPhone 11 Pro Max ទំហំ 512GB មាន​តម្លៃខ្ទង់ ១ ៦៥០ ដុល្លារ

ដោយ​ឡែក​សម្រាប់​តម្លៃជាផ្លូវ​ការ Appleដែល​បាន​ប្រកាស​ចេញ​កាល​​ថ្ងៃ​ទី ២០ កញ្ញា មាន​តម្លៃ​ចាប់​ពី ៦៩៩ ដុល្លារ សម្រាប់ iPhone 11 និង​តម្លៃ ៩៩៩ ដុល្លារ សម្រាប់ iPhone 11 Pro និង​មាន​តម្លៃ​ចាប់​ពី ១ ០៩៩ ដុល្លារ សម្រាប់ iPhone 11 Pro Max៕

ចុចអាន៖

បញ្ជាក់៖ តម្លៃអាប្រែប្រួលនៅតាមហាងបន្ទាប់​ពី​ចុះផ្សាយ។

អត្ថបទ៖ ម៉េងងី