ទីបំផុត Abraham ជាប់​ជម្រើស​ជាតិ​អង់គ្លេស​ជា​ថ្មី តែ Alli និង Lingard ធ្លាក់

  • 2019-10-04 03:36:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


Deke Alli កីឡាករ​របស់ Spurs មិន​ត្រូវ​បាន​កោះហៅ​ឲ្យ​ជាប់​ជម្រើស​ជាតិ​អង់គ្លេស​ឡើយ ខណៈ​ខ្សែ​ប្រយុទ្ធ​​កំពុង​ឡើង​ជើង Tammy Abraham ជាប់ សម្រាប់​ការ​លេង​ជម្រុះ​ពាន Euro 2020 ទល់​នឹង​សាធារណរដ្ឋឆេក​និង​ប៊ុលហ្គារី។

Alli បង្ហាញ​ខ្លួន​បាន​តែ​៤​ប្រកួត​គត់​ឲ្យ Spurs រដូវ​កាល​នេះ ចាប់​តាំង​ត្រលប់​ពី​ជា​របួស​សរសៃពួរ​ ប៉ុន្តែ​ពេល​នេះ​គេ​ត្រូវ​ខកខាន​មិន​បាន​ជាប់​ក្នុង​ជម្រើស​របស់​លោក Gareth Southgate។ មិត្ត​រួម​ជាតិ​តំបន់​កណ្ដាល Alex Oxlade-Chamberlain និង Jesse Lingard ក៏​មិន​បាន​ជាប់​ដូច​គ្នា។

សម្រាប់​ខ្សែ​ប្រយុទ្ធ​របស់ Chelsea កីឡាករ Tammy Abraham គឺ​ជា​ការ​បង្ហាញ​មុខមាត់​ជា​ថ្មី​ម្ដង​ទៀត​ជាមួយ​តោ​កំណាច​អង់គ្លេស​ ក្រោយ​បង្ហាញ​សមត្ថភាព​លេង​ល្អ។ កីឡាករ​វ័យ​២២​ឆ្នាំ​ធ្លាប់​លេង​ឲ្យ​អង់គ្លេស​ឈុត​ធំ​២​ដង​ក្នុង​ការ​ប្រកួត​មិត្តភាព​ទល់​នឹង​អាល្លឺម៉ង់​និង​ប្រេស៊ីល កាល​ពី​ខែ វិច្ឆិកា ឆ្នាំ ២០១៧៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ