Messi ធ្លាប់​ធ្វើ​ឲ្យ​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​យំ​មួយ​ក្រុម​ ដោយ​សារ​សម្ដី​របស់​គេ

  • 2019-10-04 04:40:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Angel Di Maria បាន​ទម្លាយ​ថា Lionel Messi ធ្លាប់​ធ្វើ​ឲ្យ​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​យំ​មួយ​ក្រុម បន្ទាប់​ពី​ពួក​គេ​ចាញ់​ប្រេស៊ីល​​ធ្លាក់​ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Copa America កាល​ពី​ដើម​ខែ​កក្កដា កន្លង​ទៅ។

Messi បាន​ឡើង​និយាយ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់ បន្ទាប់​ពី​ក្រុម​ធ្លាក់ បាន​ធ្វើ​ឲ្យ​ក្រុម​ទាំង​មូល​ហូរ​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន។ Di Maria បាន​ប្រាប់ ESPN ថា៖ "Messi បាន​និយាយ​ពាក្យ​ល្អ​ៗ​ច្រើន ពេល​ដែល​ពួក​យើង​ធ្លាក់ ដោយ​សារ​ប្រេស៊ីល"។

កីឡាករ​របស់​ក្លឹប PSG បន្ត​ថា៖ "Messi ប្រាប់​ពួក​យើង​ថា គេ​មាន​មោទនភាព​​នៃ​ក្រុម​ដែល​ពួក​យើង​បាន​សាង​មក។ គេ​ថា យើង​ទាំងអស់​គ្នា​កំពុង​ដើរ​តាម​ទិសដៅ​តែមួយ​ចាប់​ពី​ថ្ងៃ​ដំបូង​ ដែល​ធ្វើ​ឲ្យ​គេ​មាន​មោទនភាព​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុម​ចំពោះ​អាវ​នេះ​។ បញ្ចប់​ការ​និយាយ គ្រប់​គ្នា​បាន​យំ ព្រោះ​តែ​សម្ដី​របស់​គេ​ចាក់ដោត​ក្នុង​បេះដូង​ពួក​យើង"។

Di Maria បញ្ជាក់​ទៀត​ថា Messi ធ្លាប់​ត្រូវ​គេ​រិះ​គន់​ច្រើន​ ដោយ​សារ​តែ​មិន​ច្រៀង​បទ​គោរព​ភ្លេច​ជាតិ​។ តែ​អ្វី​ដែល​ធ្វើ​ឲ្យ Di Maria ស្រឡាញ់ Messi ខ្លាំង ពេល​ដែល​ឃើញ​គេ​និយាយ​នៅ​ចំពោះ​មុខ​ក្រុម និង​របៀប​និយាយ​នៅ​សន្និសីទកាសែត៕ ​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ