ទម្លាប់ចាំបាច់៥យ៉ាងគួរធ្វើមុនចេញទៅធ្វើការក្នុងថ្ងៃថ្មី!
- 2014-11-19 12:49:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ចាំបាច់៥យ៉ាងគួរធ្វើមុនចេញទៅធ្វើការក្នុងថ្ងៃថ្មី!
ចន្លោះមិនឃើញ
ក្នុងមួយសប្ដាហ៍ៗ ម៉ោងធ្វើការសឹងតែច្រើនជាងម៉ោងសម្រាកទៅទៀត។ ដើម្បីឲ្យបានសុខភាពល្អ មនុស្សមួយចំនួនបានរក្សានូវទម្លាប់មួយចំនួនរបស់ខ្លួនជាប្រចាំមុននឹងចេញទៅធ្វើការ។ ចុះអ្នកវិញមានទម្លាប់អ្វីត្រូវធ្វើមុនចេញទៅធ្វើការទេ? បើមិនទាន់មាននៅឡើយទេ សាកមើលខាងក្រោមនេះ ដែលបង្ហាញដោយគេហទំព័រ Mind Body Green៖ ១) ញ៉ាំទឹកឪឡឹកក្ដៅអ៊ុនៗ ការចាប់ផ្ដើមនូវថ្ងៃថ្មីជាមួយនឹងអ្វីដែលមានជាតិទឹក ដូចញ៉ាំទឹកឪឡឹកក្ដៅអ៊ុនៗគឺល្អបំផុត។ ដូច្នេះកំដៅវា ហើយថែមថ្នាំជួយរំលាយអាហារបន្តិច នឹងធ្វើឲ្យអ្នកមានសុខភាពល្អ។
២) ធ្វើចលនា
ពុតដៃ រត់ ធ្វើយោកហ្គា ឬធ្វើអ្វីក៏ដោយឲ្យតែអ្នកពេញចិត្ត។ ធ្វើឲ្យខ្លួនអ្នកមានចលនានៅពេលព្រឹក គឺជាការបង្កើនថាមពលមួយ និងជួយបំបាត់ Stress ផង ព្រមទាំងធ្វើឲ្យខួរក្បាលស្រស់ថ្លា ដើម្បីចាប់ផ្ដើមថ្ងៃថ្មី។
៣) ធ្វើសមាធិ
ធ្វើយ៉ាងម៉េចក៏ដោយ ឬគ្រាន់តែអង្គុយឲ្យនឹងពីរនាទី ផ្អាកការគិតអ្វីផ្សេងៗ អ្នកនឹងធ្វើឲ្យខ្លួនមានអារម្មណ៍ជ្រះស្រឡះ។ ការនឹកគិតក្នុងចិត្តជាមុនអំពីថ្ងៃថ្មី នឹងឲ្យអ្នកអាចធ្វើថ្ងៃថ្មីនេះទៅជាថ្ងៃល្អបំផុតមួយ មុនពេលអ្នកឈានជើងចេញពីផ្ទះ។
៤) ត្រៀមអ្វីត្រូវធ្វើ
ការធ្វើតារាងការងារដូចជាមិនមែនជារឿងថ្មីទេ ប៉ុន្តែការបន្ថែមកិច្ចការអ្វីអ្នកនឹងត្រូវសម្រេចនៅថ្ងៃហ្នឹងគឺរឹតតែធ្វើឲ្យការងាររបស់អ្នកកាន់តែគ្រប់គ្រងបានស្រួល។
៥) ញ៉ាំអាហារពេលព្រឹក
មនុស្សដែលកំពុងតែឃ្លានគឺ ធ្វើការមិនសូវមានប្រសិទ្ធភាពនោះទេ ហើយក៏មិនមានអារម្មណ៍នឹងសប្បាយរីករាយដែរ ដូច្នេះញ៉ាំអាហារហើយមុនចាប់ផ្ដើមទៅធ្វើការ។
-អានអត្ថបទ៖ វិធីយក Six Pack ងាយៗ ដែលបុរសៗអាចធ្វើបាននៅផ្ទះរាល់ព្រឹក
ប្រភព៖ mindbodygreen