Apple បើកជួសជុលឲ្យមិនយកលុយ បើ iPhone 6s មិនដំណើការ
- 2019-10-05 05:45:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple បើកជួសជុលឲ្យមិនយកលុយ បើ iPhone 6s មិនដំណើការ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗថ្មី ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានចេញសេចក្ដីប្រកាសពីដំណឹងល្អមួយ ដែលសំដៅដល់ស្មាតហ្វូនជំនាន់ចាស់របស់ខ្លួន (serial number ចេញចាប់ពីខែតុលាឆ្នាំ ២០១៨ ដល់សីហា ២០១៩) ជាពិសេស ករណី iPhone 6s/6S Plus អាប់ដែតជំនាន់ iOS 13 ឬខ្ពស់ជាងនេះឡើងទៅ បើកម៉ាស៊ីនមិនដំណើការ ក្រុមហ៊ុននឹងជួសជុលមិនយកប្រាក់នោះទេ។
ប្រសិនបើអ្នកកំពុងជួបបញ្ហាសូមចូលទៅកាន់វិបសាយ [Support.apple](https://support.apple.com/iphone-6s-6s-plus-no-power-issues-program) រួចវាយលេខ serial number ទូរសព្ទចូល(មានតែម៉ូឌែលសរសេរខាងលើប៉ុណ្ណោះ)។ ចំពោះរបៀបចុចរក serial number គឺ Settings > General > About.(Phone, iPad, iPod touch, iPod, និង Apple Watch)។
ម្យ៉ាងទៀត Apple ក៏មិនបានបញ្ជាក់លម្អិតថា ដោះស្រាយបែបណាយកលុយ ឬមិនយកលុយនោះទេ គ្រាន់គោលបំណងដើម្បីដោះស្រាយជូនអ្នកដែលកំពុងប្រើ iPhone ជំនាន់ដែលមិនគាំទ្រដោយ iOS 13៕