មិន​សរសើរ​មិន​បាន! Messi​ នៅ​តែ​ទាត់​ចូល​ ទោះ​របង​បាំង​៤​និង​ដេក​បិទ​ខាង​ក្រោម​១

  • 2019-10-07 03:15:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Lionel Messi បាន​​ទាត់ Free-Kick ចូល​ទី​យ៉ាង​​ស្អាត នាំ Barcelona ឈ្នះ​ក្រុម​ប្រជែង Sevilla ៤-០ ក្នុង​កីឡដ្ឋាន Nou Camp កាល​ពី​យប់​មិញ។

Messi ជា​អ្នក​រក​គ្រាប់​ទី​៤ ឲ្យ Barca តាម​រយៈ​ការ​ទាត់​បាល់ Free-Kick។ ក្រុម Sevilla បាន​រៀប​របង​ការពារ​ធំ​ៗ​៤​នាក់​នៅ​ខាង​មុខ និង​ទុក​ម្នាក់​បញ្ឆោត​ការពារ​បាល់​ខាង​ក្រោម។ តែ​យ៉ាងណា​មិន​អាច​ទប់​នឹង​បច្ចេកទេស​ទាត់​របស់​​ម្ចាស់​ពាន Ballon d'Or សម័យ​បាន​ឡើយ។

៣​គ្រាប់​ផ្សេង​ទៀត​របស់ Barcelona ធ្វើ​បាន​ដោយ​កីឡាករ​ Luiz Suarez, Arturo Vidal និង​ Ousmane Dembele។ ការ​ប្រកួត​នេះ​ក្រៅ​ពី​មាន​គ្រាប់​បាល់​ច្រើន ក៏​មាន​កាត​ច្រើន​ដូច​គ្នា​​ ជា​ពិសេស​ខាង​ Barcelona។ Barcelona ទទួល​បាន​កាត​លឿង​ដល់​ទៅ​៥ និង​កាត​ក្រហម​២​ផ្ដល់​ជូន​កីឡាករ Ronald Araujo និង Ousmane Dembel។ ចំណែក​ខាង​​ Sevilla បាន​កាត​លឿង​២៕

អត្ថបទ៖ ហេង សុធារិទ្ធិ