តោះ!​ ទស្សនា​សិស្ស​គុន​ការ៉ាតេ​កម្ពុជា​ បង្ហាញ​ស្នៀត​ពិសេស​ដែល​ត្រូវ​ចូលរួម​ស៊ីហ្គេម​ នៅ​ហ្វីលីពីន​

  • 2019-10-07 04:14:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​ការ៉ាតេ​កម្ពុជា​ ម្សិលមិញ​នេះ​គឺ​មាន​ការ​សម្ដែង​ស្នៀត​ពិសេសៗ​ដូច​ជា​កត្តា​ និង​ស្នៀត​ប្រយុទ្ធ​១ទល់​២​ ដោយកីឡាករ​ទាំង​៣រូបរបស់សហព័ន្ធ។ អ្នកទាំង៣នាក់នោះនឹង​ត្រូវ​ចូលរួម​ប្រកួតតំណាង​កម្ពុជា ​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ២០១៩​ នៅ​ហ្វីលីពីនផងដែរ។​

កីឡាករទាំង៣នាក់
បេក្ខភាពប្រកួតផ្ដាច់ព្រ័ត្រ

ឯកឧត្ដម​ អូន​ ព័ន្ធមុន្នីរត័្ន​ ប្រធាន​សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ សូម​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រតិភូ​ក្លឹប​ទាំង​អស់​ ជា​ពិសេស​កីឡាករ ​កីឡា​ការិនី​ លោក​គ្រូ​ អ្នក​គ្រូ​ទាំង​អស់​ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៩​នេះ។​

ទិដ្ឋភាពម្សិលមិញ

ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ អរគុណ​ទៅ​ដល់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ ដែល​បាន​ដឹកនាំ​ការ​ប្រកួត​នេះ​យ៉ាង​រលូត​រហូត​ដល់​ទី​បញ្ចប់​ការ​ប្រកួត។​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​នេះ​ពិត​ជា​មាន​សារសំខាន់​ណាស់​ មិន​ត្រឹម​តែ​ជា​ការ​ប្រកួត​លើក​កម្ពស់​សុខភាព​ បង្កើន​មិត្តភាព​ សាមគ្គីភាព​រវាង​អ្នក​ការ៉ាតេ​នោះ​ទេ​ ប៉ុន្តែ​វា​បាន​ជួយ​វាស់​ស្ទង់​សមត្ថភាព​កីឡាករ​ទាំង​អស់​ផង​ដែរ។​

ទិដ្ឋភាពម្សិលមិញ

ការ​ប្រកួត​ដែល​បញ្ចប់​ទៅ​នេះ​ ជា​ភាព​ងាយ​ស្រួល​មួយ​ដល់​គ្រូ​បង្វឹក​ផង​ដែរ​ ក្នុង​ការ​ជ្រើសរើស​កីឡាករ​ឆ្នើម​ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ជាតិ​ អន្តរជាតិ​ ជា​ពិសេស​ស៊ីហ្គេម​ ២០២៣​ ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​បាន​រៀបចំ​ពិធី​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​រយៈពេល​៤​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី៣​ ដល់​ទី៤​ ខែ​តុលា​ ២០១៩​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​ សម្រាប់​កីឡា​ការ៉ាតេ​កម្ពុជា​នឹង​ត្រូវ​ចូលរួម​ក្នុង​ស៊ីហ្គេម​ ២០១៩​ នៅ​ហ្វីលីពីន​ ផង​ដែរ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​