សន្សំ ៦ ថ្ងៃទិញបាន iPhone 11 Pro មួយគ្រឿងក្នុងប្រទេសមួយនេះ!
- 2019-10-07 04:37:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សន្សំ ៦ ថ្ងៃទិញបាន iPhone 11 Pro មួយគ្រឿងក្នុងប្រទេសមួយនេះ!
ចន្លោះមិនឃើញ
អ្នកវិភាគពីវិបសាយ Picodi.com បានឲ្យដឹងថា តម្លៃពលកម្ម(ប្រាក់ឈ្នួល)ជាមធ្យមនៅសហរដ្ឋអាមេរិក បើសិនសន្សំសំចៃយ៉ាងហោចណាស់ ៦ ថ្ងៃពួកគេអាចទិញបាន iPhone 11 Pro (៦៤GB) មួយគ្រឿងថ្មីសន្លាងពី Apple Store។
យោងតាមប្រភពដដែលលើកឡើងថា នៅអាមេរិកប្រាក់អាទិត្យជាមធ្យមគឺ ៩៣៦.៧៨ ដុល្លារ(ដកពន្ធហើយ)។ ចំណែកតម្លៃ iPhone 11 Pro (គិតពន្ធហើយ) ប្រមាណជា ១០៨៦ ដុល្លារ បើញែកជាប្រាក់ឈ្នួលក្នុងមួយថ្ងៃ ១៨៧ ដុល្លារដូចនេះចាយពេល ៥,៨ ថ្ងៃ(៦ថ្ងៃ) អាចក្លាយជាម្ចាស់ iPhone បានហើយ។ រីឯនៅតាមបណ្ដាប្រទេសប៉ែកអឺរ៉ុបដូចជា ប្រទេសស្វីស ចាយពេលតិចជាង ១ សប្ដាហ៍គឺគ្រប់ហើយ(៤,៨ ថ្ងៃ)។ បើនៅអាស៊ីវិញដូចជា សឹង្ហបុរីនិងជប៉ុន ចាយពេល ៨,៤ ថ្ងៃឬតិចជាងនេះផងក៏មានដែរ៕
ខាងក្រោមនេះជាក្រាបតំណាងចំនួនប្រាក់ខែជាមធ្យមដើម្បីមានលទ្ធភាពទិញ iPhone 11 Pro នៅបណ្ដាប្រទេសប៉ែកអឺរ៉ុប៖
ចុចអាន៖