បង្ហាញវិធីដ៏ងាយមួយ ក្នុងការប្ដូរកញ្ចក់ប្រេះស្រាំលើ iPhone
- 2019-10-08 02:47:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញវិធីដ៏ងាយមួយ ក្នុងការប្ដូរកញ្ចក់ប្រេះស្រាំលើ iPhone
ចន្លោះមិនឃើញ
YouTuber ដែលមានចំណេះដឹងខ្ពស់ខាងផ្នែកគ្រឿងបន្លាស់ស្មាតហ្វូន ដែលមានគណនីឈ្មោះថា JerryRigEverything បានបង្ហាញចេញវិធីមួយ ដែលងាយស្រួលបំផុតក្នុងការប្ដូរកញ្ចក់ក្រោយលើ iPhone 8, iPhone X, iPhone XS ឬ iPhone 11 ជាដើម។
គេបានបង្ហាញនូវម៉ាស៊ីនមួយឈ្មោះថា Laser Separator ដែលម៉ាស៊ីននេះគឺប្រើប្រាស់កាំរស្មីឡាស៊ែរដើម្បីបំបែកកញ្ចក់ខាងក្រោយ ចេញពីគ្រោងឆ្អឹងរបស់ iPhone តាមរយៈការដុតកម្លោចនូវកាវស្អិតដែលស្ថិតនៅខាងក្រោមកញ្ចក់។ វិធីនេះគឺងាយស្រួលជាងបើប្រៀបទៅនឹងការប្រើម៉ាស៊ីនកម្ដៅរំលាយកាវស្អិតដើម្បីឲ្យកញ្ចក់ខាងក្រោយដាច់ចេញពីគ្រោងឆ្អឹង iPhone នោះ។
ក្រោយពីគាស់កញ្ចក់ខាងក្រោយចេញស្អាតហើយ គេអាចយកផ្ទាំងកញ្ចក់ថ្មីដែលមានដាក់លក់លើទីផ្សារក្នុងតម្លៃធូរ យកមកបិតជាប់នឹងគ្រោងឆ្អឹងផ្នែកខាងក្រោយ ដោយប្រើកាវស្អិត។ YouTuber រូបនេះបានបញ្ជាក់ថាផ្ទាំងកញ្ចក់សម្រាប់ iPhone មានដាក់លក់តម្លៃប្រមាណខ្ទង់ ២០ ដុល្លារប៉ុណ្ណោះ។
ទស្សនាវីដេអូលម្អិតខាងក្រោម ៖
ចុចអាន ៖ ប្រទះឃើញរឿងភ្ញាក់ផ្អើលមួយ ពេលបើកភ្លើង Flash នៅទីងងឹតលើ iPhone 11