រួសរាន់​ឡើង​អ្នក​ចង់​ប្រកួត​ប្រជែង​ Logo Mascot 2023​ បាន​ប្រាក់​រង្វាន់​រហូត​ ៥០០០​ដុល្លារ​

  • 2019-10-09 04:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ប្រជែង​ Logo Mascot 2023​ នៅ​មិន​ទាន់​បញ្ចប់​នោះ​ទេ​ សម្រាប់​អ្នក​ដែល​មាន​ជំនាញ​ខាង​ Disign​ ហើយ​ចង់​ប្រកួត​ប្រជែង​នោះ​អាច​ដាក់​រូប​ភាព​របស់​ខ្លួន​បាន​ ខណៈ​ប្រាក់​រង្វាន់​ម្ចាស់​ជយលាភី​បាន​រហូត​ ៥០០០​ដុល្លារ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ទទួល​បន្ទុក​នាយ​បេសកកម្ម​ស៊ីហ្គេម​ បាន​ឲ្យ​ដឹង​ថា​ ចំនួន​អ្នក​ដែល​បាន​ផ្ញើ​រូប​មក​ប្រកួត​ប្រជែង​បាន​ប្រហែល​១០​នាក់​មក​ហើយ។​ ចំពោះ​អ្នក​ដែល​ចង់​ប្រកួត​ Logo Mascot 2023​ ឬ​ក្រុមហ៊ុន​ដែល​មាន​ជំនាញ​ខាង​គូ​រូប​នេះ​អាច​រួសរាន់​ផ្ញើ​មក​ ព្រោះ​វា​កៀក​និង​ពេល​ដែល​ប្រកាស​លទ្ធផល​ចុង​ឆ្នាំ​ ២០១៩​នេះ​ហើយ។​

កិច្ចប្រជុំ CAMSOC​ ម្សិលមិញ

អ្នក​ជំនាញ​ខាង​កីឡា​រូប​នេះ​បន្ថែម​ទៀត​ថា​ ប្រាក់​រង្វាន់​នេះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ​ អ្វី​ដែល​ទទួល​បាន​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​កិត្តិយស​មហាសាល​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ២០២៣​ ខាង​មុខ​នេះ។​

បញ្ជាក់​ដែរ​ថា​ ចំពោះ​អ្នក​ដែល​ចង់​ដាក់​ស្នាដៃ​របស់​ខ្លួន​ប្រកួត​ប្រជែង​គឺ​អាច​ដាក់​បាន​នៅ​ឯ​លេខាធិការដ្ឋាន​ CAMSOC​ នៅ​ក្នុង​អគារ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ឲ្យ​បាន​មុន​ថ្ងៃ​ទី៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី