នរណាជាម្ចាស់ខ្សែក្រវាត់មាស ISI PALM រជ្ជកាលទីមួយថ្ងៃអាទិត្យនេះ?
- 2019-10-09 07:50:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នរណាជាម្ចាស់ខ្សែក្រវាត់មាស ISI PALM រជ្ជកាលទីមួយថ្ងៃអាទិត្យនេះ?
ចន្លោះមិនឃើញ
ការប្រកួតផ្ដាច់ព្រ័ត្រដ៏រំជើបរំជួលស្វែងរកម្ចាស់ខ្សែក្រវាត់មាស រជ្ជកាលទីមួយរបស់កម្មវិធីអធិរាជគុនខ្មែរ ISI PALM ចូលមកដល់នៅថ្ងៃអាទិត្យ ទី១៣ ខែតុលា នេះហើយ លើសង្វៀន PNN ដែលជាការជួបគ្នារវាងជើងខ្លាំង ឡៅ ចិត្រា និងអ្នកប្រដាល់កំពុងកើនប្រជាប្រិយភាព លន បញ្ញា។
មុនឡើងមកកាន់វគ្គចុងក្រោយខ្សែក្រវាត់មាស ដែលមានរង្វាន់មហាសាល៤០លានរៀលនេះ ចិត្រា សិស្សគុនក្លឹបកងពលតូចឆត្រយោង៩១១ បានផ្ដួលម្ចាស់ខ្សែក្រវាត់ប្រាក់ទីពីរ ឡុង ជិន ខណៈម្ចាស់ខ្សែក្រវាត់ប្រាក់ទី៣ លន បញ្ញា ទម្លាក់ម្ចាស់ខ្សែក្រវាត់ប្រាក់ទី៤ សុខ សាវិន។
ដើម្បីញុំាងឲ្យវគ្គផ្ដាច់ព្រ័ត្រកាន់តែកក្រើក និងសប្បាយភ្នែកសម្រាប់អ្នកគាំទ្រគុនខ្មែរ ក្នុងថ្ងៃជាមួយគ្នា ជើងខ្លាំងគីឡូស្រាល សុខ រិទ្ធ នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយ ម៉ាត់ជុរ៉ាត ប៉ ផុងសាវ៉ាង ខណៈ ម៉ន ព្រហ្មម៉ាញ ជួប ហ្វាណាំឆ័យ ប៉ មង្ឃុនសាប់។ កុំភ្លេចតាមដានលើកញ្ចក់ទូរទស្សន៍ PNN, ផេកហ្វេសប៊ុក PNN Sports និង ផេកហ្វេសប៊ុក ISI STEEL នៅថ្ងៃអាទិត្យទី១៣ ខែតុលា ២០១៩ ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖