ចោរធ្វើស៊ីផ្លូវចិត្ត! ទៅសុំបារីបែរជាឆក់នាឡិកាដៃតម្លៃជាង៨សែនដុល្លាររត់បាត់
- 2019-10-09 07:46:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចោរធ្វើស៊ីផ្លូវចិត្ត! ទៅសុំបារីបែរជាឆក់នាឡិកាដៃតម្លៃជាង៨សែនដុល្លាររត់បាត់
ចន្លោះមិនឃើញ
បុរសជនជាតិជប៉ុនម្នាក់ត្រូវចោរនៅទីក្រុងប៉ារីស ប្រទេសបារាំងបន្លំលួចនាឡិកាដៃតម្លៃជាង៨សែនដុល្លារទៅបាត់ ខណៈចោរក៏បានជ្រុះទូរសព្ទដៃនៅកន្លែងកើតហេតុ។
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ កន្លងទៅមានបុរសម្នាក់បានដើរទៅជិតបុរសជាជនជាតិជប៉ុននៅក្បែរសណ្ឋាគារលំដាប់ផ្កាយប្រាំដែលបុរសជនជាតិជប៉ុននោះស្នាក់នៅ និងបានសុំបារីមួយដើម។
ភ្លាមនោះបុរសខាងលើក៏បានចាប់ដៃបុរសជនជាតិជប៉ុន និងឆក់យកនាឡិកាផលិតនៅប្រទេសស្វីសមួយទៅបាត់ ដែលនាឡិកានោះមានតម្លៃ៨៤០ ០០០ដុល្លារ។ ទោះយ៉ាងណាចោរម្នាក់នោះបានជ្រុះទូរសព្ទនៅកន្លែងកើតហេតុ ហើយបុរសជនជាតិជាប៉ុនរូបនោះក៏រើសយកទៅឲ្យសមត្ថកិច្ចនៅក្រុងប៉ារីសដើម្បីស្រាវជ្រាវបន្ត៕