អាហ្សង់ទីន​ វាយ​បក​តាម​ស្មើ​អាល្លឺម៉ង់​ដោយ​គ្មាន​ Messi

  • 2019-10-10 02:22:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​ស្មើ​គ្នា​ ២​-២​ ជាមួយ​អាល្លឺម៉ង់​ក្នុង​ការ​ប្រកួត​បាល់ទាត់​មិត្ត​ភាព​អន្តរជាតិ​នៅ​ទីក្រុង​ឌតម៉ាន់។​

ការ​ប្រកួត​កាល​ពី​យប់​មិញ​គ្មាន​វត្តមាន​ប្រធាន​ក្រុម​ Lionel Messi នោះ​ទេ​សម្រាប់​ភាគី​ក្រុម​ភ្ញៀវ ហើយ​ម្ចាស់​ផ្ទះ​អាល្លឺម៉ង់​រក​បាន​២​គ្រាប់​មុន​ត្រឹម​វគ្គ​ទី​មួយ​ ដោយ​កីឡាករGnabry នាទី​១៥​ និង​ Havertz នៅ​នាទី​២២។​ យ៉ាង​ណា​នៅ​វគ្គ​ទីពីរ​អាហ្សង់ទីន​តាម​ស្មើ​បាន​វិញ​ដោយ​ Alario នៅ​នាទី​៦៦ និង​ Ocampos នៅ​នាទី​៨៥។​​

លទ្ធផល​នេះ​ក្លាយ​ជា​មេរៀន​ដ៏​សំខាន់​សម្រាប់​​ក្រុម​លោក​ Joachim Low នៅ​​ការ​ប្រកួត​ជម្រុះ​​ Euro 2020 ស្រប​ពេល​បច្ចុប្បន្ន​អាល្លឺម៉ង់​កំពុង​ឈរ​លេខ​១​ពូល​ C មាន​១២​ពិន្ទុ ហើយ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹកដី​អេស្តូនី​ នៅ​ថ្ងៃ​អាទិត្យ​៕

ប្រភព៖ FIFA   អត្ថបទ៖ សៀនហួរ