ពេល CL ស្និទ្ធនឹង David អ្នកគាំទ្រអរមធ្យម តែងំពេលឃើញនាង និង​ Mino ស្វាគមន៍គ្នា

  • 2019-10-10 07:18:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង​ដែល​អ្នក​គាំទ្រ​ជា​ច្រើន​ដាក់​រហស្សនាម​ថា​ជា "Queen K-Pop” CL និង​ Mino សមាជិក​ក្រុម​ WINNER បាន​បង្ហាញ​ខ្លួន​រួម​គ្នា​នៅ​ក្នុង​កម្មវិធី​ ADIDDAS ខួប​ ៧០ឆ្នាំ នៅ​អគារពាណិជ្ជកម្ម​ Times Square Yeongdeongpo កាល​ពី​ថ្ងៃ​ទី ០៩ ខែតុលា។

នៅ​ថ្ងៃនោះ​ហើយ ក៏​ជា​ថ្ងៃ​ដែល CL និង​ David Beckham បាន​ជួប​ស្វាគមន៍ក្នុង​កម្មវិធី​របស់ ADIDDAS។ ដោយឡែកម្រាប់ការ​បង្ហាញ​មុខ​ជុំគ្នា​រវាងសិស្សប្អូន និង​សិស្សច្បងតារា YG ​នេះ​ ត្រូវ​បាន​គេ​ឃើញ​ Mino សម្ដែង​ការ​គោរព​ចំពោះ​ CL យ៉ាង​រួសរាយ​រាក់ទាក់​ នៅ​ខាង​ក្រោយ​ឆាក ហើយ​ទិដ្ឋភាព​នេះ​ អ្នក​គាំទ្រ​ពិត​ជា​មិន​ Share មិន​បានឡើយ។

វា​ពិត​ជា​ ពេល​វេលា​ដ៏​មានន័យ​ណាស់ ព្រោះ​ពិត​ជា​កម្រ​ឃើញ​តារា​របស់​ផលិតកម្ម YG ទាំង​ ២​ជុំគ្នា​ ជា​សាធារណៈ ហើយ​ស្វាគមន៍​ និង​ភាព​កក់ក្ដៅ​ឲ្យ​គ្នា​យ៉ាង​នេះ​ណាស់៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី