Muller អាច​នឹង​ចាកចេញ​ពី Bayern នៅ​ខែ​មករា​ខាង​មុខ​

  • 2019-10-10 07:35:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


២០១៩ គឺ​ជា​ឆ្នាំ​ដ៏​អាក្រក់​របស់​ Thomas Muller បន្ទាប់​ពី​ត្រូវ​ដក​ចេញ​ពី​ជម្រើស​ជាតិ​ និង​មិន​សូវ​បាន​លេង​នៅ​ Bayern Munich ក្រោម​ការ​ដឹកនាំ​របស់​លោក​ Niko Kovac។​

ចាប់​តាំង​ពី​ Philippe Coutinho មក​ដល់​ទឹកដី​ Allianz Arena ឱកាស​លេង​របស់​ Muller កាន់​តែ​ខើច​ទៅ​ៗ។​ ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​ លេង​បាន​១០​ប្រកួត​រដូវ​កាល​នេះ​ប៉ុន្តែ​៤​លើក​ត្រូវ​ប្ដូរ​ចេញ​ និង​៥​លើក​ផ្សេង​ទៀត​ត្រូវ​ប្ដូរ​ចូល​ក្នុង​នាម​ជា​កីឡាករ​បម្រុង​។​

Muller ស៊ុត​១​គ្រាប់​ និង​ Assist ៤​ ហើយ​នៅ​សល់​កុងត្រា​ជាមួយ​ Bayern ដល់​ឆ្នាំ​២០២១​។​ កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​ស៊ី​ថ្លៃ​ ១៥​លាន​អឺរ៉ូ​ក្នុង​មួយ​រដូវ​កាល និង​អាច​ចាកចេញ​ទៅ​ស្វែង​រក​ទ្រនំ​ថ្មី​ដើម្បី​បាន​លេង​ជាប់​លាប់​ខណៈ​ Inter Milan គឺ​ជា​ក្លឹប​ចាប់​អារម្មណ៍​រូប​គេ៕

ប្រភព៖ ESPN FC   ប្រែសម្រួល៖ រ័ត្ន