ក្រុងម៉ានីល៖ ពលរដ្ឋខឹងសម្បាចំពោះអ្នកនាំពាក្យនិយាយរឿងចរាចរណ៍មិនត្រូវចិត្ត
- 2019-10-10 08:37:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុងម៉ានីល៖ ពលរដ្ឋខឹងសម្បាចំពោះអ្នកនាំពាក្យនិយាយរឿងចរាចរណ៍មិនត្រូវចិត្ត
ចន្លោះមិនឃើញ
ប្រជាពលរដ្ឋក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីនខឹងសម្បាទៅនឹងសម្ដីរបស់អ្នកនាំពាក្យរដ្ឋាភិបាលដែលបាននិយាយទាក់ទងនឹងបញ្ហាកកស្ទះចរាចរណ៍ខ្លាំងក្នុងទីក្រុងមួយនេះ។
ទីក្រុងម៉ានីលីលជាទីក្រុងដែលស្ទះបំផុតមួយនាពេលបច្ចុប្បន្ន ហើយកាលពីឆ្នាំ២០១៥ទីក្រុងនេះបានជាប់ឈ្មោះថាជាទីក្រុងពិបាកបើកបរបំផុត ខណៈបច្ចុប្បន្នទីក្រុងនេះមានមនុស្ស១២លាននាក់។
ប្រជាពលរដ្ឋរអ៊ូរទាំចំពោះការកកស្ទះនេះ ដោយមានអ្នកខ្លះថាគ្រាន់តែនាំកូនទៅសាលារៀនក៏ត្រូវចំណាយពេលអស់បីម៉ោងដែរ។
អ្នកនាំពាក្យរដ្ឋាភិបាលលោកSalvador Panelo បានថ្លែងថា៖ «ពួកគេចង់មានន័យថាម៉េចដោយថាប្រព័ន្ធដឹកជញ្ជូនមានបញ្ហា? ប្រព័ន្ធដឹកជញ្ជូនដំណើរការ យើងដឹកជញ្ជូនបានយ៉ាងល្អ នាំប្រជាជនទៅកន្លែងដែលពួកគេចង់ទៅ។ ដំណោះស្រាយមាន បើពួកគេចង់ដល់គោលដៅលឿន ពួកគេក៏គួរចេញដំណើរឲ្យបានឆាប់ដែរទៅ»។
ប្រសាសន៍របស់លោកនេះមិនបានធ្វើឲ្យប្រជាពលរដ្ឋស្ងប់ចិត្តនោះទេ តែបែរជាធ្វើឲ្យប្រជាពលរដ្ឋខឹងសម្បា និងខ្លះបានហៅសម្ដីនេះថា «គ្មានដឹងអី»៕