iOne បើកទទួលការកុម្ម៉ង់ទិញ iPhone 11 និង iPhone 11 Pro/Pro Max ពីថ្ងៃនេះ សំខាន់មានថែមកាដូកប់ៗ

  • 2019-10-11 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដំណឹង​ល្អ​សម្រាប់​អតិថិជន ដែល​តែងតែ​គាំ​ទ្រ និង រង់​ចាំ​នូវ​ការ​មក​ដល់​ជា​ផ្លូវការ ​នៃ​​ទូរសព្ទ​ដៃ​​ស៊េរី​ថ្មី​របស់ Apple ក្រុមហ៊ុន iOne ដែល​ជា​ក្រុមហ៊ុន ទទួល​បាន​សិទ្ធិ​លក់​ផលិត​ផល​ផ្លូវ​ការ របស់ Apple ធំ​ជាង​គេ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បាន​ធ្វើ​ការ​ប្រកាស បើក​ទទួល​នូវ​ការ​កុម្ម៉ង់​ទិញ ចាប់​ពី​ថ្ងៃ​ទី ១១ ដល់ ថ្ងៃ​ទី ១៧ ខែ​តុលា ឆ្នាំ ២០១៩ នេះ​តទៅ សម្រាប់​ម៉ូដែល iPhone 11/ iPhone 11 Pro និង​ iPhone 11 Pro Max។

រឹត​តែ​ពិសេស​នោះ​​សម្រាប់​អតិថិជន ដែល​កុម្ម៉ង់​ទិញ​ពី iOne ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ នឹង​ទទួល​បាន​នូវ​កាដូ បន្ថែម​ជា​ច្រើន ក្នុង​នោះ​រួម​មាន ៖

១. កាបូប​ដាក់​គ្រឿង​ Accessories

២. ស្រ្គីន​ការពារ​កញ្ចក់

៣. Powerbank ម៉ាក Philips

៤. ប័ណ្ណ​បញ្ចុះ​តម្លៃ ៥០ ភាគរយ​លើ​កាស AirPods

៥. iOne Care (ការ​ធានា​លើ​ថ្ម ៦​ខែ​បន្ថែម)

៦. ឧបករណ៍​សាក​ថ្ម​ក្នុង​រថយន្ត

៧. ស្រោម​ការពារ​ទូរសព្ទ

បញ្ជាក់​ដែរ​ថា​ ការ​ផ្ដល់​ជូន​នេះ​សម្រាប់​តែ​អតិថិជន​ដែល​កុម្ម៉ង់​មុន ១៥០ នាក់​ដំបូង​តែប៉ុណ្ណោះ។ ​អតិថិជន​អាច ធ្វើ​ការ​កុម្ម៉ង់​នៅ​តាម ហាង​របស់ iOne ​ឬ​​កុម្ម៉ង់ Online ដោយ​ផ្ទាល់​តាម​​រយៈ​គេហទំព័រ របស់​ iOne។

សម្រាប់​ព័ត៌មាន​លំអិត​អតិថិជន​ អាច​សាក​សួរ តាម​រយៈ​ផេក Facebook https://www.facebook.com/iOneAppleAuthorizedReseller/ ​ឬ​សាខា​ទាំង​បី​របស់​ iOne ​មាន​ដូច​ខាង​ក្រោម៖

  • iOne កាណាឌីយ៉ា ៖ ជាន់​ផ្ទាល់​ដី​អគារ​កាណាឌីយ៉ា ផ្លូវ​ព្រះមុន្នីវង្ស កែង ផ្លូវ ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទូរសព្ទលេខ ០២៣ ៩៩ ៨៨ ៨៩។
  • iOne រតនា ៖ ជាន់ផ្ទាល់ដីផ្សារទំនើប រតនាផ្លាហ្សា ផ្លូវសហព័ន្ធ​រុស្ស៊ី​ សង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។ ទូរសព្ទលេខ ០២៣ ៨៨ ៣១ ០១។

  • iOne សែនសុខ ៖ ជាន់ទី១ផ្សារទំនើប ​អ៊ីអនម៉ល​សែនសុខ​ស៊ីធី ផ្លូវ ១០០៣ សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទូរសព្ទលេខ ០២៣ ៩៩ ៣១ ៦១៕