ប្រធាន​ក្លឹប Lyon ទម្លាយ​ថា Mourinho រក​ឃើញ​ក្លឹប​ដឹកនាំ​ហើយ

  • 2019-10-10 12:02:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jean-Michel Aulas បាន​ទម្លាយ​ឲ្យ​ដឹង​ថា ខ្លួន​បាន​ទាក់ទង​អតីត​អ្នក​ចាត់ការ​ក្លឹប Manchester United ដើម្បី​ជំនួស​តំណែង​លោក Sylvinho ដែល​ទើប​តែ​បញ្ចប់​តំណែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

ជា​អកុសល​លោក​ Mourinho បាន​បដិសេធ​សំណើ​របស់​ក្លឹប Lyon ដោយ​បាន​ឆ្លើយតប​ថា ខ្លួន​មាន​ក្លឹប​ដឹកនាំ​ហើយ។

លោក Aulas បាន​និយាយ​ថា៖ " ពួក​យើង​ទាំង​ពីរ​បាន​ឆ្លើយឆ្លង​សារ SMS យ៉ាង​ស្និទ្ធស្នាល។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ដែរ គាត់​មិន​បាន​ទទួល​យក​ការ​ស្នើ​សុំ​របស់​ពួក​យើង​ក្នុង​ការ​ជួប​ពិភាក្សា​គ្នា​ឡើយ ដោយសារ​តែ​គាត់​មាន​ក្លឹប​ផ្សេង​កាន់​ហើយ " ។

បើ​យោង​តាម​វិទ្យុ​បារាំង RMC បាន​ឲ្យ​ដឹង​ថា Mourinho បាន​បដិសេធ​សំណើ​របស់ Lyon ដោយ​សារ​តែ​គាត់​ផ្ដោត​លើ​ក្លឹប​នៅ​អង់គ្លេស។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Mourinho ទំនេរ​ពី​ការងារ​ដឹកនាំ​ក្លឹប​ជាង​ ១​ឆ្នាំ​ហើយ ក្រោយ​ពេល​ដែល​ក្លឹប Manchester United បញ្ចប់​តួនាទី​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៨​កន្លង​ទៅ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី