ប្រើកុំព្យូទ័ររាល់ថ្ងៃមានដឹង Mouse កើតតាំងបីពេលណាអត់?
- 2019-10-11 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើកុំព្យូទ័ររាល់ថ្ងៃមានដឹង Mouse កើតតាំងបីពេលណាអត់?
ចន្លោះមិនឃើញ
Mouse ជាផ្នែកសំខាន់មិនអាចខ្វះបានសម្រាប់ប្រើប្រាស់ជាមួយកុំព្យូទ័រ Desktop។ Mouse ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៤។ ការបង្កើតដំបូង Mouse គ្រាន់តែប្រអប់ឈើតូចមួយ ដែលមានតែប៊ូតុងតែមួយប៉ុណ្ណោះសម្រាប់ Click ។ បន្ទាប់មកទៀត ការរចនារូបរាងរបស់ Mouse មិនសូវជាមានការផ្លាស់ប្ដូរប៉ុន្មាននោះទេ ប៉ុន្តែមានបែបបទស្រួលប្រើជាងមុន។
Douglas Engelbart ដែលធ្វើការនៅ វិទ្យាស្ថានស្រាវជ្រាវ Stanford គឺជាអ្នកបង្កើត Mouse កុំព្យូទ័រដំបូងគេបង្អស់។ Douglas Engelbart បានប្រើប្រាស់កម្លាំងចិត្តស្រាវជ្រាវទៅលើគម្រោងមួយដែលមើលទៅដូចជាគ្រឿងម៉ាស៊ីនកំប៉ិកកំប៉ុកប៉ុណ្ណោះ ប៉ុន្តែលោកគិតថាអាចបន្ថែមជំនួយនៃការគិតរបស់មនុស្ស។
នៅឆ្នាំ ១៩៧០ Engelbart និងប្រធានដឹកនាំវិស្វករលោក Bill English បានព្យាយាមស្វែងយល់ពី "ការបង្ហាញទីតាំង x-y នៅលើប្រព័ន្ធអេក្រង់" ដែលត្រូវបានដាក់ឈ្មោះថា “Mouse” ព្រោះថាខ្សែដែលចេញពីក្រោយ “ Mouse ” ស្រដៀងទៅនឹងកន្ទុយកណ្ដុរពិត។
នៅឆ្នាំ ២០០០ លោកបានទទួលមេដាយថ្នាក់ជាតិបច្ចេកវិទ្យា ដែលជួយឲ្យអ្នកប្រើប្រាស់កាន់តែទូលំទួលាយជាងមុន៕
ចុចអាន៖
Google កុងជាមួយ Apple ទៀត! កុំព្យូទ័រយួរដៃមួយនេះ រាងសឹងតែដូច MacBook
ប្រទេសមួយនៅអាស៊ីអាគ្នេយ៍ Facebook ចាប់អនុវត្តបិទឲ្យលែងឃើញចំនួន Like ហើយ