OPPO​ ​នៅ​កម្ពុជា​ហ៊ាន​ដល់​ម្លឹង​! ស្មា​ត​ហ្វូ​ន​ថ្មី​ត្រកូល ​F​ និង​ត្រកូល​ ​Reno​ ខ្លាំងប៉ុណ្ណា​ទៅ?

  • 2019-10-11 08:58:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប៉ុន្មាន​ថ្ងៃនេះ​មាន​ព័ត៌មាន​ជាច្រើន​បាន​លើកឡើង​ពី​ ​OPPO​ ​Reno2​ ​និង​ ​Reno2F​ ​គឺជា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត​​ក្រុមហ៊ុន​ ​OPPO​ ​ត្រៀម​នឹង​បង្ហាញ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ប៉ុន្តែ​ចង់​ដឹង​ដល់ហើយ​ ​តើ​ស្មា​ត​ហ្វូ​ន​ទាំង​ពី​រម៉ូ​ឌែ​លនេះ​ ​មាន​សមត្ថភាព​អស្ចារ្យ​ប៉ុណ្ណា​ទៅ​​ទើប​ក្រុមហ៊ុន​ទូរសព្ទ​ដៃ​ចល័ត​មួយ​នេះ​​ហ៊ាន​ផ្តល់​រង្វាន់​ទូរសព្ទ​ដៃ​ជំនាន់​ថ្មី​ ​“​OPPO​ ​Reno2F​”​ ​ចំនួន ១០ គ្រឿង​​ដល់​អ្នកគាំទ្រ​ណា​​ដែល​បាន​ធ្វើការ​កក់​ទុកមុន​នូវ​ទូរសព្ទ​ ​OPPO​ ​Reno2​ ​Series​ ​ចាប់ពី​ថ្ងៃទី​ ​៧​ ​ដល់​ ​១៦​ ​តុលា​ ​២០១៩​ ​ដោយ​មិន​ចាំបាច់​ខ្វល់​ពី​តម្លៃ​​នៅ​តាម​បណ្តា​ហាង​លក់​ទូរសព្ទ​នានា​ទូទាំង​ប្រទេស​កម្ពុជា?​

Reno​ ​2​ ​និង​ ​Reno​ ​2F​

​វេ​ប​សាយ​ផ្លូវការ​របស់​ ​OPPO​ ​Global​ ​បាន​បង្ហាញថា​ ​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​Reno2​ ​និង​​ធុន​កណ្តាល​ ​OPPO​ ​Reno2F​ ​ទាំងពីរ​នេះ​បង្កប់​នូវ​សមាសភាព​សំ​ខាន់​ៗ​​ក្រោម​របកគំហើញ​នៃ​ការ​ច្នៃប្រឌិត​ ​និង​​បច្ចេកវិទ្យា​ចុងក្រោយ​​ដែល​ក្រុមហ៊ុន​ ​OPPO​ ​ចង់​ផ្តល់​នូវ​បទពិសោធន៍​ដែល​មិនធ្លាប់​មាន​ទេពី​មុន​មក​​ដល់​អ្នកប្រើ​ប្រាស់​ ​និង​អ្នកគាំទ្រ​របស់​ពួកគេ​ជុំវិញ​ពិភពលោក​ដូច​ខាងក្រោម​នេះ​៖

​OPPO​ ​Reno2​ ​ជាស្មា​ត​ហ្វូ​ន​ដែល​កើត​ចេញពី​កំ​ណែ​ទម្រង់​នៃ​ ​Reno​ ​ស៊េរី​មុន​បំពាក់​មក​នូវ​ការរចនា​ឡូយជាង​មុន​ ​ជាមួយនឹង​​ផ្ទៃ​រាបស្មើ​ ​មាន​អេក្រង់​ ​AMOLED​ ​លាត​ពេញ​ទំហំ​ ​៦.៥​ អ៊ីញ ​ភ្ជាប់​ជាមួយនឹង​កញ្ចក់​ ​E3 ការពារ​ចំណាំង​ពន្លឺ​ ​កាន់តែ​ភ្លឺ​​ច្បាស់​។​ ​វា​បាន​​បំពាក់​នូវ​បច្ចេកវិទ្យា​ការពារ​ភ្នែក​ដែល​ទទួលស្គាល់​កម្រិត​សុវត្ថិភាព​ពី​ ​TÜV​ ​Rheinland​ ធ្វើឲ្យ​អ្នកប្រើ​ប្រាស់​អស់​កង្វល់​ជាមួយនឹង​បញ្ហា​ភ្នែក​ទោះ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ពន្លឺ​តិច​ក្តី​។​

​ផ្នែក​ខាងក្រោយ​ត្រូវ​បាន​រចនា​យ៉ាង​ស្រស់​ស្អាត​រលើបរលោង​ដោយ​កញ្ចក់​ស្វិត​ ​Corning Gorilla Glass កម្រិត ៥​ ​មាន​ភាព​ស៊ីមេទ្រី​នៅ​ចំណុច​កណ្តាល​​ការរចនា​ ​O​-​Dot​ ​ការពារ​ភាព​សឹក​ឡេ​នកា​មេ​រ៉ា​​ដោយ​សេ​រ៉ា​មិច​​ងាយស្រួល​ចាប់កាន់​ប្រើ​ ​និង​​មើលទៅ​កាន់តែ​ថ្លៃថ្នូរ​។​

OPPO​ ​Reno​ ​2​ ​មាន​កាមេរ៉ា​ក្រោយ​ ​៤ គ្រាប់​ ដោយ​កាមេរ៉ា​មេ​ ​48MP​ ​ភ្ជាប់​បច្ចេកវិទ្យា​ទប់​លំនឹង​មួយគូ​ទាំង​ ​Hardware​ ​និង​ ​Software​ ​(​OIS​ ​+​ ​EIS​)​ ​អាច​ថត​វីដេអូ​​រំ​ញ័រ​ស្ទើរ​ស្មើ​នឹង ​“​០​”​ ​ថតរូប​ច្បាស់​ល្អ​ស្អាត​​នៅពេល​យប់​ ឬ​ទី​ងងឹត​។​ ​កាមេរ៉ា​ទី ២​ ​ទំហំ​ ​៨MP​ ​ថតរូប​ជិត​បែប​ម៉ាក្រូ​ ​និង​ ​ថតរូប​បែប​ទូលាយ​បាន​ច្បាស់​ល្អ​មិន​ចាំបាច់​ដើរថយក្រោយ​ ​ចំណែក​កាមេរ៉ា​ទី៣​ ​ទំហំ​ ​១៣MP​ ​ថតរូប​ឆ្ងាយ​បាន​ច្បាស់​ស្អាត​ល្អជា​មួយ​នឹង​កម្រិត​ ​5x​ ​Hybrid​ ​Zoom​ ​|​ ​20x​ ​Digital​ ​Zoom​ ​និង​កាមេរ៉ា​ទី4​ ​ថត​រូប​បែប​ស​ខ្មៅ​ទំហំ​ ​២MP​។​ ​ជាពិសេស​​អ្នក​អាច​រីករាយ​ជាមួយនឹង​មុខងារ​ថត​វីដេអូ​ព្រាល​នៅ​ផ្ទៃខាងក្រោយ​ ​ទាំង​កាមេរ៉ា​មុខក្រោយ​​ឬ​​ហៅថា​ ​Video​ ​Bokeh​ ​និង​មាន​បំពាក់​កម្មវិធី​ ​Video​ ​Edit​ ​ដំបូង​គេ​បង្អស់​របស់​ ​OPPO​​។​

​បើ​ក្រលេកមើល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ ​OPPO​ ​Reno​ ​2F​ ​ជា​ស្មា​ត​ហ្វូ​នកូ​នកា​ត់​ ​ដែល​កើត​ចេញពី​ ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ ​F​ ​Series​ ​និង​ ​Reno​ ​Series​ ​នឹង​ផ្តល់​នូវ​បទពិសោធន៍​ថ្មីស្រឡាង​ដល់​អ្នកប្រើ​ប្រាស់​ ​និង​ពញា​ក់​អា​រមុ្ម​ណ៍​ដល់​ ​អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​នៅ​គ្រប់​ទីកន្លែង​។​ ​ស្មា​ត​ហ្វូ​នកូ​ន កា​ត់​រូប​នេះ​ ​មាន​រចនាបថ​​កា​លីប​ ​នឹង​បំពាក់​មក​នូវ​កាមេរ៉ា​ក្រោយ ៤​ ​មានផ្ទៃ​រាបស្មើ​មិន​ងាយ​សឹក​ឡេ​នដូច​គ្នា​​ស្រដៀងគ្នា​នឹង​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​Reno​ ​2​។​

​កាមេរ៉ា​មេ​របស់​ ​OPPO​ ​Reno​ ​2F​ ​មាន​ទំហំ​ ​48MP​ ​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ ​Ultra​ ​Night​ ​Mode​ ​2.0​ ​ថតរូប​ច្បាស់​គ្រប់ពេលវេលា​។​ ​កាមេរ៉ា​ទី ២​ ​មាន​ទំហំ​ ​៨MP​ ​ថត​បាន​មុំ​ធំ​ទូលាយ​ ​(​Wide​-​angle​)​ ​ដល់ ១១៩០ ​ថតរូប​មនុស្ស​ទូទៅ​ ​ឃើញ​ខ្ពស់​ស្លី​ម​ស្អាត​ ​ថតរូប​ជួបជុំ​គ្រួសារ​ ​រឺ​ការ​ជួបជុំ​នៅ​តុ​អាហារ​ ​ដោយ​ពុំ​ចាំបាច់​ឈឺក្បាល​ដើរថយក្រោយ​ ​ជាពិសេស​បំពាក់​នូវ​បច្ចេកវិទ្យា10x​ ​Digital​ ​Zoom​ ​ថែមទៀត​ផង​។​ មិន​តែប៉ុណ្ណោះ​កាមេរ៉ា​ទី ៣​ ​និង​ទី ៤​ ​មាន​ទំហំ​ ​២ MP ដូចគ្នា​​អាច​ថត​រូប​បែប​ស​ខ្មៅ​ ​និង​ថតរូប​បែបភាព​យន្ត​​ស្អាត​គ្រប់​ប្លង់​។​

ចំណែក​ឯកា​មេ​រ៉ា​មុខ​ វិញ​បង្កប់ខ្លួន​ចំ​កណ្តាល​មាន​ទំហំ​ ​16MP​ ​ភ្ជាប់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​ ​Beauty​ ​Mode​ ​និង​ ​Panoramic​ ​Light​ ​Effect​ ​ថតរូប​ ​Selfie​ ​ស្អាត​កប់​សារី​។​ ​ជាពិសេស​វា​បាន​បំពាក់​មក​ជាមួយ​នូវ​ ​Sensor​ ​ស្កេន​ក្រ​យ៉ៅ​ដៃ​លើ​អេក្រង់​ជំនាន់​ទី​ ​៣.០​ ​កាន់តែ​សុវត្ថិភាព​ខ្ពស់​ជាង​មុន​ជាមួយនឹង​ ​Hardware​ ​និង​ ​កម្មវិធី​ ​AI​ ​ដែល​អាច​វិភាគ​និង​សម្គាល់​ស្នាម​ម្រាមដៃ​ ​កាន់តែ​លឿន​ ​និង​​ដោះ​សោរ​ក្នុងរយៈពេល​ត្រឹមតែ​ ​០.៣​ ​វិនាទី​ប៉ុណ្ណោះ​។​

​តាមពិត​វា​មាន​ចំណុច​ពិសេស​ច្រើន​បែបនេះ ទើបបាន​ក្រុមហ៊ុន​ ​OPPO​ ​ហ៊ាន​ផ្តល់​រង្វាន់​​ស្មា​ត​ហ្វូ​ន កូ​នកា​ត់​ ​OPPO​ ​Reno​ ​2F​ ​ចំនួន​ ១០ ​គ្រឿង​ភ្លាម​ៗ​​ដោយ​មិន​ខ្លាច​ខាតបង់​ ​ដល់​អតិថិជន​ដែល​បាន​កក់​ទូរស័ព្ទ​ ​(​Blind​ ​Order​)​ ​លើ​ ​Reno​ ​2​ ​series​ ​(​ ​Reno​ ​2​ ​និង​ ​Reno​ ​2F​)​ ​គ្រាន់តែ​​ត្រូវ​គោរព​ទៅតាម​លក្ខខណ្ឌ​ដូច​ខាងក្រោម​៖​

​ក​)​ ​អតិថិជន​ត្រូវ​ថតរូប​កាន់​បណ្ណ័​កក់​ទុកមុន​ ​(​Blind​ ​order​)​ ​ជាមួយ​ម្ចាស់ហាង​ ​ឬ​​បុគ្គលិក​លក់​របស់​ក្រុមហ៊ុន​ ​OPPO​ ​ដែល​លោកអ្នក​បាន​កក់​ទុកមុន​

​ខ​) ​​ត្រូវ​ ​Post​ ​រូប​នោះ​​នៅ​លើ​គណនី​ ​Facebook​ ​ផ្ទាល់ខ្លួន​​និង​ដាក់ជា​ ​Public​ ​និង​ ​ #​MyChoiceReno2​ ​#​MyChoiceReno2F​

គ​)​ ​ត្រូវ​ប្រាកដ​ថា​ ​Post​ ​របស់​លោកអ្នក​ត្រូវ​មាន​ចំនួន​ ​Likes​ ​ចាប់ពី​ ២០ ​Likes​​ឡើង​ទៅ​។​ ​សូម​បញ្ជាក់​ថាម​ក​ដល់ពេល​នេះ​ក្រុមហ៊ុន​ ​OPPO​ ​បាន​រក​ឃើញ​អតិថិជន​ចំនួន​ ​៤ រូប​ហើយដែល​មានសំណាង​ឈ្នះ​រង្វាន់​ទូរស័ព្ទ​ ​“​OPPO​ ​Reno​ ​2F​”​ ​ក្នុង​កម្មវិធី​ ​(​Blind​ ​Order​)​ ​លើ​ទូរសព្ទ​ ​OPPO​ ​Reno​ ​2​ ​Series​ ​ពិត​ប្រាដក​មែន​!​ ​ដូច្នេះ​គិត​ម៉េច​ដែរ​គ្នាយើង​ ​សាក​ក​ក់​លេង​ៗ​ទៅ​ក្រែងលោ​មានសំណាង​ឈ្នះ​រង្វាន់​ដូច​គេ​ដែរ​ ​មានអី​ពិបាក​គ្រាន់តែ​គោរព​តាម​លក្ខ​ខ​ណ្ឌងាយ​ៗ​

​ចង់​ដឹង​ច្បាស់​ចុច​ ​Link​ ​នេះ​ ​