ULS បានរកឃើញក្រុមនិស្សិតជយលាភី ផ្នែកស្ថាបត្យកម្មកែច្នៃក្រុងភ្នំពេញឲ្យប្រសើរជាងមុន
- 2019-10-17 07:08:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ULS បានរកឃើញក្រុមនិស្សិតជយលាភី ផ្នែកស្ថាបត្យកម្មកែច្នៃក្រុងភ្នំពេញឲ្យប្រសើរជាងមុន
ចន្លោះមិនឃើញ
និស្សិតស្ថាបត្យកម្មចំនួន ៥ ក្រុមត្រូវបានជ្រើសរើសមកចូលរួមកម្មវិធីសិក្ខាសាលា និងការប្រកួតប្រជែងស្ថាបត្យកម្ម (Housing - Designing Accessible Solutions for the New Phnom Penh) រយៈពេល ៥ សប្តាហ៍ លើគម្រោងអភិវឌ្ឍស្ថាបត្យកម្ម សម្រាប់កែច្នៃតំបន់មួយនៃក្រុងភ្នំពេញឲ្យប្រសើរជាងមុន។ កម្មវិធីនេះមានការចូលរួមបង្ហាត់បង្រៀនពីសាស្ត្រាចារ្យស្ថាបត្យកម្ម ពីររូបគឺលោក Cesar Cabanas និង Gustavo Contepomi ដែលមានបទពិសោធន៍សរុបចូលគ្នាជាង ៥០ ឆ្នាំក្នុងវិស័យនេះ។
ក្រុមហ៊ុន Urban Living Solutions បានប្រកាសចេញនូវលទ្ធផលជាផ្លូវការកាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៩ នៅ The Factory Phnom Penh ក្រោមការវាយតម្លៃរបស់អ្នកជំនាញចំនួន ៥ រូបក្នុងវិស័យសំណង់ស្ថាបត្យកម្ម និងអភិវឌ្ឍន៏។
ខាងក្រោមនេះជាឈ្មោះនៃក្រុមជយលាភីទាំង ៣ ក្រុម និងប្រាក់រង្វាន់៖
-ជយលាភីក្រុមលេខ ១ ក្រុម K-C-V ទទួលបានប្រាក់រង្វាន់ ២០០០ ដុល្លារ និងវិញ្ញាបនបត្រមួយ
-ជយលាភីក្រុមលេខ ២ ក្រុម Skywalker ទទួលបានប្រាក់រង្វាន់ ១០០០ ដុល្លារ និងវិញ្ញាបនបត្រមួយ
-ជយលាភីក្រុមលេខ ៣ ក្រុម YOUTH ទទួលបានប្រាក់រង្វាន់ ៥០០ ដុល្លារ និងវិញ្ញាបនបត្រមួយ។ សម្រាប់និស្សិតទាំង ៥ ក្រុមក៏ទទួលបានវិញ្ញាបនបត្របញ្ជាក់ការចូលរួមផងដែរ។
Urban Living Solutions បង្កេីតសិក្ខាសាលានេះឡេីងក្នុងគោលបំណងជំរុញឲ្យមានការកើនឡើងនូវកម្រិតយល់ដឹង និងការរិះគិតក្នុងផ្នែកបង្កេីតប្លង់ស្ថាបត្យកម្ម និងនគរូបនីយកម្ម ព្រមទាំងផ្ដល់ឱកាសឲ្យនិស្សិតខ្មែរអាចស្វែងរកដំណោះស្រាយនានា មកផ្សំឲ្យស្នាដៃរបស់ពួកនិស្សិត កាន់តែមានភាពលេចធ្លោ។ ជាក់ស្ដែង ក្រុមជយលាភីលេខ ១ ពួកគេបានបង្ហាញពីទេពកោសល្យ ក្នុងការសិក្សា និងការរចនាប្លង់យ៉ាងលម្អិត ដោយគម្រោងនេះ អាចនឹងចេញជារូបរាងពិតប្រាកដ នៅលើទីតាំងសិក្សាតែម្ដង។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Urban Living Solutions គឺជាក្រុមហ៊ុនអចលនៈទ្រព្យ និងអភិវឌ្ឍដោយផ្តោតលើដំណោះស្រាយនៃការរស់នៅរបស់សហគមន៍ដើម្បីឆ្លើយតបទៅនឹងការលូតលាស់ឆាប់រហ័ស នៃនគរូបនីយកម្មរបស់ប្រទេសកម្ពុជា៕
សកម្មភាពក្នុងពេលសិក្ខាសាលា៖
សកម្មភាពពេលធ្វើបទបង្ហាញ៖
សកម្មភាពពេលប្រកាសលទ្ធផល៖
ស្នាដៃក្រុមនិស្សិតជយលាភីទាំង ៣ ក្រុម
-ក្រុមទី ១៖
-ក្រុមទី ២៖
-ក្រុមទី ៣៖
សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់៖ /www.housingphnompenh.com ឬ Facebook.com/urban Living Solutions (ULS) ៕