YouTuber នៅវៀតណាមត្រូវបង់ពន្ធប្រាក់ចំណូល ៧% ទាបជាងអាមេរិក

  • 2019-10-14 02:49:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YouTuber ម្នាក់​នៅ​វៀតណាម បាន​​បង្ហាញ​ឲ្យ​ដឹង​ថា​រូប​គេ​ត្រូវ​បង់​ពន្ធ ៧% លើ​ប្រាក់​ចំណូល​ដែល​គេ​រក​បាន​ពី​បណ្ដាញ​​វីដេអូ​ដ៏​ធំ​មួយ​នេះ។ អត្រា​ពន្ធ​នេះ​គឺ​ទាប​ខ្លាំង​បើ​ធៀប​នឹង​សហរដ្ឋអាមេរិក។

លោក Quan Dong ដែល​​ប្រកប​របរ​ជា​​ YouTuber ជាង ៥ ឆ្នាំ​មក​ហើយ​នោះ​និយាយ​ថា ៖ "ខ្ញុំ​បាន​បង់​ពន្ធ​ ៧% នៃ​ប្រាក់​ចំណូល​ពី YouTube យូរ​ឆ្នាំ​មក​ហើយ។​ នេះ​ដោយ​សារ​តែ​ខ្ញុំ​ចង់​ធ្វើ​ការ​គោរព​តាម​ច្បាប់។ បន្ថែម​ពី​នេះ​ពន្ធ​ដែល YouTuber វៀតណាម​ត្រូវ​បង់ គឺ​ទាប​ជាង​​ប្រទេស​ជា​ច្រើន​​ផ្សេង​​ទៀត។”

តាម​ការ​ចុះ​ផ្សាយ​របស់ Business Insider អត្រា​ពន្ធ​ប្រាក់​ចំណូល​ពី YouTube គឺ​​កំណត់​ខុសៗ​គ្នា​តាម​រដ្ឋ​នីមួយៗ ដែល​មាន​ខ្ពស់​បំផុត​គឺ​ដល់ ៣០% ឯណោះ។ យ៉ាងណាក្ដី​ច្បាប់​ពន្ធ​នៅ​អាមេរិក​មាន​លក្ខខណ្ឌ​ផ្សេង​ទៀត។

ប្រសិន​បើ​ YouTuber បណ្ដាក់​ទុន​លើ​សម្ភារៈ​ ការ​ចំណាយ ការ​ដឹក​ជញ្ជូន និង​ការិយាល័យ​ជា​ដើម​ ដែល​ស្មើ​នឹង​ ៤០% នៃ​ការ​ចំណាយ​សរុប​ ពួក​គេ​អាច​ប្រកាស​ទទួល​បាន​ការ​កាត់​បន្ថយ​ពន្ធ។ ចំណែក​នៅ​វៀតណាម​អត្រា​ពន្ធ​គឺ​កំណត់​ថេរ ៧% នៃ​ចំណូល​សរុប៕

ចុចអាន ៖ មក​ពី​មូលហេតុ​នេះ​ទើប YouTube ​ដាក់​លេខ​វ៉ា​ដាច់ Netflix ​លើក​ដំបូង

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី