ទីបំផុត! រដ្ឋមន្ត្រីយុត្តិធម៌កូរ៉េ យល់ព្រមចុះចេញពីតំណែង ក្រោយផ្ទុះការតវ៉ាពេញទីក្រុង

  • 2019-10-14 06:47:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កូរ៉េខាងត្បូង បាន​យល់​ព្រម​ចុះចេញ​ពី​តំណែង​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រោយ​ពេល​ដែល​ពលរដ្ឋ​តវ៉ា​ពាក់​ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​ហិរញ្ញវត្ថុ។

យោង​តាម​សេចក្ដី​ថ្លែ​ងការណ៍​មួយ លោក​រដ្ឋ​មន្ត្រី Cho Kuk ប្រកាស​យល់​ព្រម​ចុះ​ចេញ​ពី​តំណែង​ដើម្បី​កាត់​បន្ថយ​បន្ទុក​សម្រាប់​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Moon Jae-in។ ការ​ប្រកាស​ចុះ​ចេញ​ពី​តំណែង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ពលរដ្ឋ​នាំ​គ្នា​បាតុកម្ម​តវ៉ា​ពេញ​ទីក្រុង​សេអ៊ូល ដោយ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​រដ្ឋ​មន្ត្រី​ដែល​តែង​តាំង​ដោយ​ប្រធានាធិបតី​រូប​នេះ។ លើស​ពី​នេះ​ទៀត ព្រះ​រាជអាជ្ញា កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ដ​ទៅ​លើ​ក្រុម​គ្រួសារ​របស់​រដ្ឋ​មន្ត្រី​ខាង​លើ​ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ផង​ដែរ។

យ៉ាង​ណា​មិញ មក​ទល់​ពេល​នេះ ការិយាល័យ​រដ្ឋាភិបាល​របស់​លោក Moon Jae-in នៅ​មិន​ទាន់​ធ្វើ​ការ​បញ្ចេញ​មតិ​ណា​មួយ​ទាក់ទិន​នឹង​ការ​លាលែង​ពី​តំណែង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ខាង​លើ​នៅ​ឡើយ​ទេ៕

ចុចអាន ៖

ប្រភព៖ Washingtonpost   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី