ប្រដាល់គុណខ្មែរដ៏អស្ចារ្យបំផុត! តែ២ប្រកួតទទួលបានប្រាក់រង្វាន់ ១៦លានរៀល

  • 2019-10-14 07:09:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីល្ងាចថ្ងៃសៅរ៏ ទី១២ តុលា នៅសង្វៀនអ្នកតស៊ូគុណខ្មែរគោជល់ មានការប្រកួតជើងឯកប៉ះគ្នាដ៏ធំ អស្ចារ្យ​រវាង ជើងឯកខ្សែក្រវ៉ាត់៣ដង មឿន សុខហ៊ុច ប៉ះជាមួយ ជើងឯកថៃខ្សែក្រវ៉ាត់៦ដង Yodthounthorng ដ៏កក្រើកហើយជក់ចិត្តរហូតដល់ប្រាំទឹកពេញនិងធ្វើអោយអ្នកទស្សនាហ៊ោកញ្ជ្រៀវអង្រួនពេញសង្វៀនអ្នកតស៊ូគុណខ្មែរគោជល់។ ហើយសូមអបអរសាទរដល់កីឡាករ មឿន សុខហ៊ុច ដែលបានយកឈ្នះកីឡាករថៃ Yodthounthorng ហើយឈានទៅវគ្គផ្តាច់ព្រាត់។ ជាងនេះទៅទៀត ក៏សូមអបអរសាទរ ដល់អ្នកដែលមានសំណាងបំផុតដែលបានឈ្នះរង្វាន់រថយន្ត Mazda Eclipse ពីក្រវិលកំប៉ុងគោជល់។

ដោយមានការគាំទ្រយ៉ាងធំសម្បើមសំណាក់អ្នកគាំទ្ររាប់លាននាក់ទូទាំងប្រទេសក្នុងកម្មវិធីពីជើងឯកប៉ះគ្នាលើកទី១ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ អ្នកតស៊ូគុណខ្មែរគោជល់បានបន្តរៀបចំកម្មវីធីជើងឯកប៉ះគ្នាលើកទី២នេះក្នុងប្រភេទទំងន់ 63.5kg ដែលមានកំពូលជើងឯកគុណខ្មែរ 2រូប គឺ ម្ចាស់ខ្សែរក្រវ៉ាត់៣ដង មឿន សុខហ៊ុច (ជើងឯកខ្សែរក្រវ៉ាត់គោជល់ឆ្នាំ ២០១៦ជើងឯកខ្សែរក្រវ៉ាត់ MAX 2016 និងជើងឯកខ្សែរក្រវ៉ាត់ ISI Palm 2018) និង ឡុង សំណាង ដែលប៉ះជាមួយកំពូលជើងឯកថៃ ២រូប គឺ ម្ចាស់ខ្សែរក្រវ៉ាត់៦ដង Yodthounthorng ប្រកួតចាញ់ មឿន សុខហ៊ុច កាលពីយប់ថ្ងៃសៅរ៏ ទី១២ តុលាកន្លងទៅ និង Nattapong ដែលនិងត្រូវប្រកួតជាមួយ ឡុង សំណាង នៅថ្ងៃ ២៦ តុលាខាងមុខនេះ ដើម្បីដណ្តើមកៅអីវគ្គផ្តាច់ព្រាត់ដែលត្រូវជួបជាមួយ មឿន សុខហ៊ុច នៅថ្ងៃ ៩ វិច្ឆិកា ២០១៩។

ជើងឯកប៉ះគ្នាជាកម្មវិធីតែមួយគត់ដែលជំរើសយកតែកំពូលកីឡាករនិងជាម្ចាស់ខ្សែរក្រវ៉ាត់ធំៗកន្លងមក ហើយប្រើរយះពេលខ្លីបំផុត និងទទួលបានប្រាក់រង្វាន់ច្រើនបំផុតរហូតដល់១៦លានរៀល ដោយគ្រាន់តែប្រកួតចំនួន ២ប្រកួតប៉ុណ្ណោះ ដែលធ្វើអោយកម្មវិធីនេះក្លាយជាកម្មវិធីប្រដាល់គុណខ្មែរដែលទាក់ទាញបំផុតដែលមិនធ្លាប់មានកន្លងមក។

ហើយអ្វីដែលកាន់តែរំភើបរីករាយថែមទៀតក្នុងរាត្រីដ៏អស្ចារ្យនោះគឺគោជល់បានប្រគល់រង្វាន់រថយន្ត Mazda Eclipse ដែលមានតំលៃ ២០០លានរៀល ដល់ បងប្រុស ជេត ស្រេង និង ក្រុមគ្រួសារ ដែលបងប្រុសជាអ្នកមានសំណាងបំផុតដែលបានគាស់ក្រវិលកំប៉ុងគោជល់ ហើយឈ្នះរង្វាន់ធំរថយន្ត Mazda Eclipse នេះ នៅចំពោះមុខទស្សនិកជនរាប់ពាន់អ្នកដែលបានធ្វើជាសក្សីថាគោជល់ពិតជាឈ្នះរង្វាន់ធំជាងគេ ឈ្នះពិតប្រាកដមែន។

កម្មវិធី “គោជល់រង្វាន់ធំជាងគេ រង្វាន់ពិត” នៅតែបន្តនិងនៅមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ដូចជា រថយន្ដ Mazda Eclipse, ម៉ូតូ Honda Dream ទឹកប្រាក់ $5000, $500, $100 និង រង្វាន់គោជល់រាប់លានកំប៉ុង។

គួរកត់សំគាល់ថា គោជល់ដែលជាភេសជ្ជៈប៉ូវកំលំាងមានគុណភាពល្អជាងគេទូទាំងពិភពលោកនិងក្នុងប្រទេសកម្ពុជា តែងតែជំរុញស្មារតីនៃការតស៊ូរបស់អ្នក។ ជាក់ស្តែង គោជល់បានគាំទ្រប្រដាល់គុណខ្មែរអស់រយៈពេលជាច្រើនឆ្នាំកន្លងមក និង បន្តរៀបចំកម្មវិធីប្រគួតប្រដាល់គុណខ្មែរអន្តរជាតិដ៏ធំសម្បើមតាមដែលអាចធ្វើទៅបាន ដើម្បីនាំមកនូវភាពរំភើបសប្បាយរីករាយយ៉ាងក្រៃលែងដល់អ្នកគាំទ្រគុណខ្មែររាប់លានអ្នកទូទាំងប្រទេស។

សូមរង់ចាំតាមដានទស្សនាការប្រកួតបន្ទាប់ក្នុងកម្មវិធីជើងឯកប៉ះគ្នានៅសង្វៀនអ្នកតស៊ូគុណខ្មែរគោជល់ នៅថ្ងៃទី ២៦ តុលា និង វគ្គផ្តាច់ព្រាត់ នៅថ្ងៃទី ៩ វិច្ឆិកា តាមរយះការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CNC ចាប់ពីម៉ោង 5:30 ល្ងាច ដល់ ម៉ោង 8:00យប់ ឬ តាមរយៈ Facebook Page របស់គោជល់៖ https://www.facebook.com/redbullcambodia/

អត្ថបទ៖ ប្រុស យុទ្ធ