មើល និងSave ទុករូប២នេះដឹងខ្ទេចរឿងចេញភ្លើងដាស់តឿននៅលើតាប្លូររថយន្ត

  • 2019-10-15 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

<<លោកអ្នកប្រហែលជាធុញនឹងសញ្ញាលោតភ្លើងWarning ឬដាស់តឿនលើតាប្លូរថយន្តអ្នកជាក់ជាមិនខាន ហើយឲ្យតែមានសញ្ញាទាំងនោះលោតមក បញ្ហាក់ថាវាជាសញ្ញាដែលធ្វើឲ្យលោកអ្នកអស់លុយទៀតហើយ>>

តោះមើល និង Save រូប២សន្លឹកនេះទុកលោកអ្នកនឹងដឹង ហើយធូរចិត្ត និងអាចកាត់បន្ថយចំណាយអ្នកជាក់ជាមិនខាន។

រូប ២សន្លឹកនេះបានបង្ហាញពីសញ្ញាលោតដាក់តឿនទាំង៦៤នៅតាប្លូរថយន្ត និងរូបប្រាប់ពីបញ្ហាទាំង៦៤ដែលរថយន្តលោកអ្នកកំពុងជួបបញ្ហា។ បើលោកអ្នកចេះ និងចាំសញ្ញាទាំងអស់នេះលោកអ្នកប្រាកដជាកាត់បន្ថយចំណាយទៅរកជាងជួសជុល ព្រោះសញ្ញាលោតភ្លើងសញ្ញាដាក់តឿនខ្លះក៏អាចឲ្យលោកអ្នកអាចជួសជុលដោយខ្លួនឯងបាន។

រូប២សន្លឹកខាងក្រោមនេះនឹងប្រាប់ពីបញ្ហាអ្វីដែលរថយន្តលោកអ្នកកំពុងមានបញ្ហានៅត្រង់ចំណុចណាមួយនៃតួរថយន្តទាំងមូល។ រូបទី១ជារូបដែលបង្ហាញភ្លើងសញ្ញាដាស់តឿននៅលើតាប្លូមានរហូតដល់ ៦៤សញ្ញាខុសៗគ្នា ហើយរូបទី២គឺជារូបដែលសរសេរជាភាសាអង់គ្លេស និងភាសាខ្មែរនូវបញ្ហាទាំង៦៤ដែលមានរូប និងលេខរៀងតាមរូបទី១។

តើសញ្ញា​ ​Warning ឬសញ្ញាដាស់តឿនដែលលោតនៅលើតាប្លូរថយន្តនោះមានន័យយ៉ាងណានោះសូមពិនិត្យមើលរូប២សន្លឹកខាងក្រោមនេះ៖

រូបសញ្ញាដាស់តឿនទាំង៦៤ដែលចេញនៅលើតាប្លូរថយន្ត(រូបទី១)
រូបបញ្ជាក់ប្រាប់ពីបញ្ហាទាំង៦៤ដែលចេញនៅលើតាប្លូរថយន្តតាមលេខរៀងនៃរូបទី១ (រូបទី២)

រូបថត៖ ផេក PP Auto/ទិញលក់រថយន្ត

អត្ថបទ៖ លន ហ្សាឌីណា