ស្មាតហ្វូនមានមុខងារ Video Bokeh ដំបូងបង្អស់របស់ OPPO ជិតចេញមុខនៅខ្មែរហើយ!
- 2019-10-15 05:56:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាតហ្វូនមានមុខងារ Video Bokeh ដំបូងបង្អស់របស់ OPPO ជិតចេញមុខនៅខ្មែរហើយ!
ចន្លោះមិនឃើញ
ប៉ុន្មានថ្ងៃនេះក្រុមហ៊ុនទូរសព្ទដៃ OPPO នៅកម្ពុជា បានប្រកាសចេញកម្មវិធីថ្មីសម្រាប់អ្នកគាំទ្រ តាមរយៈការផ្តល់នូវរង្វាន់ទូរសព្ទដៃស៊េរីថ្មី OPPO Reno2 F ចំនួន ១០ គ្រឿងសម្រាប់អតិថិជនដែលបានកម្ម៉ង់ទិញក្នុងប្រភេទ (Blind Order) លើស្មាតហ្វូនទាំងពីរម៉ូឌែលនេះចាប់ពីថ្ងៃទី ៧ ដល់ ១៧ តុលា ២០១៩ ដែលកៀកនឹងថ្ងៃសម្ពោធផលិតផលថ្មីរបស់ខ្លួនតែម្តង។
លើកនេះ OPPO មិនធ្វើឲ្យអ្នកគាំទ្ររង់ចាំយូរឡើយ ក្រុមហ៊ុននឹងបង្ហាញជូននូវមុខមាត់ពិតនៃកំពូលស្មាតហ្វូនស៊េរីថ្មី Reno2 និងស្មាតហ្វូនធុនកណ្តាល OPPO Reno2 F ពោលគឺប្រកាសនៅថ្ងៃទី ១៧ តុលាឆ្នាំ ២០១៩ ខាងមុខនេះ។
បញ្ជាក់ដែរថា OPPO Reno2 គឺជាស្មាតហ្វូនដែលកើតចេញពីកំណែទម្រង់នៃទូរសព្ទ Reno ស៊េរីមុន ដោយបំពាក់មកនូវការរចនាទាន់សម័យជាងមុន ជាមួយនឹងផ្ទៃម៉ាស៊ីនរាបស្មើ ដែលមានអេក្រង់ AMOLED លាតពេញនិងកញ្ចក់ E3 ការពារចំណាំងពន្លឺ កាន់តែភ្លឺច្បាស់។
នៅផ្នែកខាងក្រោយវិញត្រូវបានរចនាយ៉ាងស្រស់ស្អាតរលើបរលោង ដោយកញ្ចក់ស្វិត CGG5 មានភាពស៊ីមេទ្រីនៅចំណុចកណ្តាល មិនតែប៉ុណ្ណោះការរចនា O-Dot ជួយការពារភាពសឹកឡេននៃកាមេរ៉ា ដោយបំពាក់សេរ៉ាមិច ងាយស្រួលក្នុងចាប់កាន់ប្រើ។
OPPO Reno 2 មានកាមេរ៉ាក្រោយ ៤ គ្រាប់ អាចថតវីដេអូ គ្មានរំញ័រស្ទើរស្មើ “០” ថតរូបច្បាស់ល្អស្អាត នៅពេលយប់ ឬទីងងឹត ថតរូបជិតបែបម៉ាក្រូ និង ថតរូបបែបទូលាយបានច្បាស់ល្អមិនចាំបាច់ដើរថយក្រោយ ថតរូប Zoom បាយឆ្ងាយ និងការថតរូបបែបស-ខ្មៅល្អឥតចន្លោះ។
ជាពិសេសអ្នកអាចរីករាយជាមួយនឹងមុខងារថតវីដេអូព្រាលនៅផ្ទៃខាងក្រោយទាំងកាមេរ៉ាមុខក្រោយ ឬហៅថា Video Bokeh និងមានបំពាក់កម្មវិធី Video Edit ដំបូងគេបង្អស់របស់ OPPO នេះបើយោងតាមវេបសាយ OPPO Global។
បើក្រលេកមើលស្មាតហ្វូនស៊េរីថ្មី OPPO Reno 2F ជាស្មាតហ្វូនកូនកាត់ ដែលកើតចេញពី ការច្របាច់បញ្ចូលគ្នារវាង F Series និង Reno Series នឹងផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងដល់អ្នកប្រើប្រាស់ និងពញាក់អារមុ្មណ៍ដល់ អ្នកគាំទ្រស្មាតហ្វូន OPPO នៅគ្រប់ទីកន្លែង។
ស្មាតហ្វូនកូនកាត់រូបនេះ មាន រចនាបថ្មី នឹងបំពាក់មកនូវកាមេរ៉ាក្រោយ ៤ មានផ្ទៃរាបស្មើមិនងាយសឹកឡេនដូចគ្នា ស្រដៀងគ្នានឹងស្មាតហ្វូន OPPO Reno 2។
ភាពច្នៃប្រឌិត និងសមត្ថភាពដ៏អស្ចារ្យនៃបច្ចេកវិទ្យាឈានមុនដែលនឹងបំពាក់នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ OPPO រហូតធ្វើឲ្យតារាប្រុសស្រីល្បីៗប្រចាំប្រទេសកម្ពុជាដូចជា អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េតស៊ូហ្សាណា លោក Step និងលោក RavenBlaze ជាដើមនាំគ្នាបង្ហាញអារម្មណ៍ពិតរបស់ខ្លួន ក្នុងការទាក់ទាញ Fan របស់ពួកគេឲ្យរង់ចាំទស្សនានូវអ្វីដែលថ្មី ដែលពួកគេតែងតែមានចំងល់ជុំវិញ Reno2 series នៅលើទំព័រហ្វេសបុកផ្លូវការរបស់ OPPO នៅកម្ពុជា។
ទស្សនាវីដេអូខាងក្រោម៖
ការរៀបរាប់ខាងលើ គឺពុំទាន់អស់សេចក្តីនៃលក្ខណៈពិសេសៗ របស់ OPPO Reno 2 និង Reno 2F អាស្រ័យហេតុសូមកុំភ្លេចរងចាំទស្សនាការផ្សាយផ្ទាល់កម្មវិធីសម្ពោធផលិតផលថ្មីទាំងពីរនៅលើ ទំព័រហ្វេសបុកផ្លូវការរបស់ OPPO កម្ពុជា OPPOCAMBODIA/