ឡៅ ចិត្រា ប្រាប់ លន បញ្ញា ឲ្យពង្រឹងប៉ុន្មានចំណុចនេះដើម្បីឲ្យខ្លាំង
- 2019-10-15 23:52:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡៅ ចិត្រា ប្រាប់ លន បញ្ញា ឲ្យពង្រឹងប៉ុន្មានចំណុចនេះដើម្បីឲ្យខ្លាំង
ចន្លោះមិនឃើញ
ជើងខ្លាំង ឡៅ ចិត្រា ប្រាប់សិស្សប្អូន លន បញ្ញា ឲ្យពង្រឹងកម្លាំងស៊ុហ្វ ហាត់យកទម្ងន់ ព្រោះបច្ចេកទេសវ៉ៃគឺល្អហើយ នៅតែបន្ថែមប៉ុន្មានចំណុចនេះទេ។
ឡៅ ចិត្រា បានឲ្យដឹងថា សូម្បីខ្លួនឯងក៏មិននឹកស្មានថាការប្រកួតវគ្គផ្ដាច់ព្រ័ត្រលឿនយ៉ាងនេះ យ៉ាងហោចណាស់ក៏ចាប់ពីទឹកទី៣ឡើងទៅដល់ទឹក៥ដែរ។ អ្នកប្រដាល់មកពីឆត្រយោង៩១១ រូបនេះបន្ថែមថា សប្បាយចិត្តដែលបានសម្រេចបំណងដែលប្រាថ្នាចង់ឈ្នះខ្សែក្រវាត់មាស ហើយក៏អរគុណអ្នកគាំទ្រដែលតែងតែស្រឡាញ់ចូលចិត្ត។
ប្អូនប្រុសរបស់ ឡៅ ស៊ីណាត រូបនេះឲ្យដឹងទៀតថា ចំពោះសមត្ថភាព លន បញ្ញា វិញគួរតែពង្រឹងការហ្វឹកហាត់កម្លាំងស៊ុហ្វឲ្យបានខ្លាំងជាងនេះ ហើយត្រូវហាត់យកទម្ងន់ដើម្បីវ៉ៃចេញឲ្យធ្ងន់ជាងនេះ ព្រោះស្នៀតចេញនៅស្រាល។ កណ្ដាប់ដៃត្រូវចេញឲ្យច្រើន ហើយរៀនទាត់យកទម្ងន់គឺល្អហើយ។
រំលឹកដែរថា កីឡាករ ឡៅ ចិត្រា ផ្ដួល លន បញ្ញា ឲ្យបោះបង់ការប្រកួតត្រឹមទឹក២ នៃវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស អធិរាជគុនខ្មែរ ISI PALM កាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលា ២០១៩ នៅឯសង្វៀន PNN។ សម្រាប់ម្ចាស់ខ្សែក្រវាត់មាសទទួលបានប្រាក់រង្វាន់ ១ម៉ឺនដុល្លារ រីឯជើងឯករងបានប្រាក់រង្វាន់ ២០០០ដុល្លារ៕