វាសនារបស់អ៊ីរ៉ង់ ក៏មិនខុសពីកម្ពុជាដែរយប់មិញគឺចាញ់ដូចគ្នា
- 2019-10-16 02:11:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វាសនារបស់អ៊ីរ៉ង់ ក៏មិនខុសពីកម្ពុជាដែរយប់មិញគឺចាញ់ដូចគ្នា
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិអ៊ីរ៉ង់បានបរាជ័យក្រោមថ្វីជើងរបស់បារ៉ែន ១-០ កាលពីយប់មិញ ដែលជាការចាញ់ជាលើកដំបូងរបស់ពួកគេក្នុងវគ្គជម្រុះជុំទីពីរ ពានរង្វាន់ World Cup 2022។
លេងក្នុងកីឡដ្ឋានជាតិរបស់បារ៉ែន ក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់តាមរយៈការទាត់ប៉េណាល់ទីនាទី៦៦ ដែលជាការទាត់របស់ Mohammed Al-Hardan។ លទ្ធផលនេះធ្វើឲ្យអ៊ីរ៉ង់ធ្លាក់ទៅលេខបីមាន៦ពិន្ទុ ក្នុងពូល C ខណៈបារ៉ែននៅលេខ២។
អ៊ីរ៉ាក់ដែលយកឈ្នះកម្ពុជា ៤-០ បានឡើងទៅឈរលេខមួយវិញមាន៧ពិន្ទុ។ បញ្ជាក់ថា កាលពីប្រកួតទីពីរអ៊ីរ៉ង់រកបានលទ្ធផលធំធេងមែនទែន យកឈ្នះកម្ពុជាដល់ទៅ១៤-០៕