ត្រឹម​ ២ឆ្នាំ Taeyeon បាត់មិត្តល្អដល់ទៅ ២នាក់ ជាហេតុអ្នកគាំទ្រកាន់តែបារម្ភពីនាងខ្លាំង

  • 2019-10-16 03:22:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​ព័ត៌មាន​នៃ​ការ​ស្លាប់​របស់​ Sulli ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រាត​ពេញ​ពិភពលោក​ អ្នកគាំទ្រ​របស់​ Taeyeon កាន់​តែ​មាន​ការ​ព្រួយបារម្ភ​ថែម​មួយ​កម្រិត​ចំពោះ​សុខភាព​ Taeyeon។

មុន​ Sulli ស្លាប់ ១​ថ្ងៃ​ Taeyeon និង​ SM ទើប​តែ​បង្ហាញ​វីដេអូ​ Teaser អាល់ប៊ុម​ថ្មី​របស់​នាង​មាន​ឈ្មោះ​ថា​ "PURPOSE”។ ប៉ុន្តែ​ក្រោយ​មក​ស្រាប់​តែ​មាន​រឿង​ស្លុត​ចិត្ត​នេះ​កើត​ឡើង​ ហើយ​ចំ​សិស្ស​ប្អូន​រួម​ផលិតកម្ម​ ដែល​នាង​ស្រឡាញ់​ដូច​ប្អូនទៅវិញ។

ជាក់ស្ដែង​ក្រោយ​ដំណឹង​តក់ស្លុត​នេះ​ ផ្ទុះ​ឡើង​ អ្នកគាំទ្រ​ជា​ច្រើន​របស់ Taeyeon ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ខ្លាំង​បំផុត​ ព្រោះ​នាង​ក៏​ជា​តារា​ម្នាក់​ដែល​ធ្លាប់ប្រឈម​នឹង​វិបត្តិផ្លូវចិត្ត​ដែរ។ ពួកគេ​បាន​ Comment ផ្ដល់​កម្លាំង​ចិត្ត​ ក្ដី​ស្រឡាញ់​ ក្នុង​ន័យ​ឲ្យ​នាង​រឹង​មាំ​ឡើង។ អ្នកគាំទ្រ​ទាំង​នោះ​ខំ​ប្រាប់​នាង​ថា​ កុំ​ឱប​ក្រសោប​អារម្មណ៍​ទុក្ខសោក​អី ព្យាយាម​ព្រលែងវា​ចោល​ឲ្យអស់ និង​ធ្វើ​ចិត្ត​ឲ្យសប្បាយៗ។ ពួកគេ​នឹង​រង់ចាំ​ស្នាដៃ​ថ្មី​របស់​នាង​ ទោះត្រូវពន្យារ​ពេល​ចេញ​ ឬមាន​រឿង​អី​ក៏​ដោយ​ ក៏​ពួកគេ​នៅ​តែគាំទ្រ​ដែរ។

សូម​បញ្ជាក់​ផងដែរ​ថា Taeyeon និង​ Sulli បាន​ក្លាយ​ជា​បងប្អូន​ល្អ​នឹង​គ្នា​តាំង​ពី​ពួកគេ​ចេញ​មុខ​លើ​សិល្បៈទៅទៀត។ ពួកគេ​ថែម​ទាំង​បាន​រស់​នៅ​ក្នុង​ផ្ទះ​ស្នាក់​ជាមួយ​គ្នា​កាល​ពី​នៅ​ជា​អ្នក​ហ្វឹកហាត់ចំណូល​ថ្មី​ទៀត​ផង។ មិត្តភាព​នេះ​នៅ​តែ​បន្ត​រហូត​គ្មាន​ថ្ងៃ​ប្រែ ហើយ​តែង​ផ្ដល់​ការ​គាំទ្រ​គ្នា​ជានិច្ច​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ។ មួយ​វិញ​ទៀត​មិន​មែន​តែ​ Sulli ទេ សូម្បី​ Jonghyun ក៏​ជា​មិត្ត​ល្អ​របស់ Taeyeon ដែរ ប៉ុន្តែ​ត្រឹម ២ឆ្នាំ ​មនុស្ស​ល្អ​របស់​នាង​ ២​នាក់​បាន​ទៅចោល​នាង​អស់ ដូចនេះ​គ្មាន​អ្វី​ដែល​ត្រូវ​ដែល​ត្រូវ​លាក់​បាំង​ថា​នាង​ពិបាកចិត្តកម្រិតណានោះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី