Jack Ma ៖ អនាគត​ក្លាយ​ជា​សេដ្ឋី ឬ​ក្រ​មួយ​ជីវិត មើល​តែ​៦​ចំណុច​នេះ​ដឹងហើយ

  • 2019-10-16 09:05:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​យើង​​មាន​ការ​ប្រព្រឹត្ត​ខុស​គ្នា​តែ​បន្តិចបន្តួច នឹង​ទទួល​បាន​ជោគជ័យ​ខុស​គ្នា​ស្រឡះ។ មហាសេដ្ឋី​ដ៏​ល្បីល្បាញ​ប្រចាំ​ប្រទេស​ចិន​ លោក Jack Ma បាន​និយាយ​ថា​រវាង​អ្នក​មាន និង​អ្នក​ក្រ គឺ​មិន​មាន​អ្វី​ខុស​គ្នា​ច្រើន​ទេ គឺ​វា​ស្ថិត​នៅ​លើ​ការ​គិត និង​របៀប​នៃ​ការ​ធ្វើ​ការ​របស់​ពួក​គេ​ប៉ុណ្ណោះ។ ចង់​ដឹង​ថា​យ៉ាង​ណា​នោះ សូម​អាន​ចំណុច​ខ្លី​ៗ​ខាង​ក្រោម​តែ​ម្ដង៖

១. អ្នក​កំពុង​គេង​នៅ​លើ​គ្រែ គេ​កំពុង​ក្រោក​ហាត់​ប្រាណ

ដូច្នេះ​ហើយ​គេ​មាន​សុខភាព​ល្អ​ជាង​អ្នក។  

២. អ្នក​ធ្វើ​ការ​ឲ្យ​រួច​មួយ​ថ្ងៃ​ៗ គេ​ធ្វើ​ការ​ដោយ​តាំង​ចិត្ត

ដូច្នេះ​គេ​អាច​ក្លាយ​ជា​មេ​ដឹកនាំ​របស់​អ្នក  

៣. អ្នក​កំពុង​រៀប​គម្រោង​ធ្វើ​ការ​ថ្ងៃ​នេះ​ឲ្យ​ចប់ គេ​កំពុង​រៀប​គម្រោង​ផែនការ​សម្រាប់​ឆ្នាំ​បន្ទាប់

ដូច្នេះ​ហើយ​ គេ​អាច​គ្រប់គ្រង​ឱកាស​ច្រើន​ជាង​អ្នក។  

៤. អ្នក​កំពុង​រក​លេសគេច​បញ្ហា គេ​កំពុង​ដោះស្រាយ​បញ្ហា

ដូច្នេះ​ហើយ​មុខ​ជំនួញ និង​ការងារ​របស់​គេ​អាច​ទទួល​បាន​ជោគជ័យ​ច្រើន​ជាង​អ្នក។  

៥. អ្នក​កំពុង​ភ្លើតភ្លើន​នឹង​ការ​ចាយ​លុយ គេ​កំពុង​តែ​​ចាត់​ចែង​​ទ្រព្យ​សម្បត្តិ​ឲ្យ​ត្រូវ​កន្លែង

ដូច្នេះ​ហើយ​គេ​​ក៏​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​អ្នក។  

៦. អ្នក​កំពុង​គិត​តែ​ផល​ប្រយោជន៍​ខ្លួន​ឯង គេ​កំពុង​គិត និង​ពិចារណា​ដល់​ផល​ប្រយោជន៍​ភាគី​ម្ខាង​ទៀត

ដូច្នេះ​ហើយ​ទើប​​គេ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​មនុស្ស​​ម្នា​ច្រើន​ជាង​អ្នក។

“​ភាព​ជោគជ័យ​មិន​មែន​ជា​អព្ភូតហេតុ​ទេ តែ​វា​ស្ថិត​លើ​ផ្លូវ​ដែល​យើង​កំពុង​ដើរ”

ចុចអាន៖ ប្រវត្តិ Bill Gates ពី​អ្នក​សរសេរ​កម្មវិធី​​ក្លាយ​ជា​មហាសេដ្ឋី​​ពិភពលោក

ប្រភព៖ Kanha   ប្រែ​សម្រួល៖ សុខហេង