ហាមដាច់ខាត! បើ Google ចង់លក់ Pixel 4 នៅឥណ្ឌា លុះត្រាបិទចោលមុខងារនេះសិន
- 2019-10-17 01:25:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាមដាច់ខាត! បើ Google ចង់លក់ Pixel 4 នៅឥណ្ឌា លុះត្រាបិទចោលមុខងារនេះសិន
ចន្លោះមិនឃើញ
ក្រុមហ៊ុន Google បានចេញផ្សាយស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួនម៉ូឌែល Pixel 4 និង Pixel 4 XL នៅមុននេះបន្តិច។ ចំណុចភ្ញាក់ផ្អើលមួយគឺត្រកូល Pixel ឆ្នាំ ២០១៩ ខុសពីម៉ូឌែលមុនៗ ពោលគឺមិនអាចចរាចរលើទីផ្សារឥណ្ឌាបានឡើយ។
មូលហេតុគឺដោយសារ Google បានបំពាក់នូវបច្ចេកវិទ្យារ៉ាដា Soli ដើម្បីដំណើរការមុខងារបញ្ជាដោយកាយវិការពីចម្ងាយ Motion Sense ហើយវាមានកម្រិតប្រេកង់ដល់ទៅ 60GHz។ នៅកម្រិតនេះបច្ចុប្បន្នរដ្ឋាភិបាលបានធ្វើការហាមឃាត់មិនឲ្យប្រើប្រាស់ដាច់ខាត ជារួមប្រសិនណាក្រុមហ៊ុនអាមេរិកចង់លក់ Pixel 4 នៅឥណ្ឌាលុះត្រាតែដកចោលមុខងារនោះសិន។
ប៉ុន្តែផលប៉ះពាល់ធ្ងន់មួយ គឺបច្ចេកវិទ្យា Soli ក៏ជាអ្នកផ្គត់ផ្គង់ឲ្យមានដំណើរការប្រព័ន្ធ Face Unlock ផងដែរ ហើយស្របពេល Pixel ឆ្នាំនេះគ្មានប្រព័ន្ធស្កេនខ្ចៅដៃផងនោះ បែបនេះប្រព័ន្ធសុវត្ថិភាពតែមួយគត់គឺការដោះសោដោយដាក់កូដសម្ងាត់។
យ៉ាងណាមិញមិនទាន់មានការសម្រេចជាក់លាក់នោះទេ ថា Google នឹងកែច្នៃជាថ្មីដើម្បីតម្រូវទីផ្សារឥណ្ឌាមួយផ្នែកឬក៏បែបណា ព្រោះតាមដឹងវាក៏មិនប៉ះពាល់ដល់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនខ្លាំងដែរ ព្រោះតួលេខលក់ Pixel កន្លងទៅ នៅឥណ្ឌាពុំមែនជាទីផ្សារត្រូវប៉ាន់របស់ក្រុមហ៊ុនយក្សអាមេរិកទេ៕
អានអត្ថបទ:
Oppo សួរថា គួរដាក់តម្លៃប៉ុន្មានទៅលើស្មាតហ្វូនកាមេរ៉ា ៤ កូនកាត់មួយនេះ?
ឆ្កែមួយក្បាល លេចមុខច្រើនប្លង់លើ Google Street View ព្រោះដេញតាមមិនឈប់