វីដេអូ​ស្ដែង​​កីឡាករ​អាមេរិក​ម្នាក់​ត្រូវ​១​ដៃ​សន្លប់​ស្ដូក ៤​ថ្ងៃ​ក្រោយ​ស្លាប់​បាត់

  • 2019-10-17 03:40:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​​ប្រដាល់​អាមេរិក Patrick Day បាន​ស្លាប់​ក្នុង​វ័យ​២៧​ឆ្នាំ ៤​ថ្ងៃ​បន្ទាប់​ពី​​រង​របួស​ខួរក្បាល​​ក្នុង​ការ​ប្រកួត​ជាមួយ​កីឡាករ Charles Conwell។

Patrick បាន​សន្លប់​កាល​ពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​ត្រូវ​ដៃ​គូ​ផ្ដួល​​ក្នុង​ទឹក​ទី​១០ ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់ USBA Super Welterweight Title ក្នុង​​ទីក្រុង  Chicago។ អ្នក​ផ្គត់ផ្គង់​លោក Lou DiBella បាន​​ប្រកាស​ពី​ដំណឹង​ដ៏​ក្រៀមក្រំ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

ពេល​បញ្ចប់​ការ​ប្រកួត ក្រោយ​ដឹង​ដៃ​គូ​មាន​បញ្ហា​របួស​ធ្ងន់ កីឡាករ Charles Conwell ​វ័យ​២១​បាន​បញ្ចេញ​សារ​សោកស្ដាយ​មួយ​ថា គេ​មិន​ចង់​ឲ្យ​មាន​រឿង​បែប​នេះ​កើត​ឡើង​ទេ អ្វី​គ្រប់​យ៉ាង​​គឺ​ចង់​ត្រឹម​ឈ្នះ​ធម្មតា​ប៉ុណ្ណោះ។ ប្រសិន​អ្វី​ៗ​អាច​ត្រលប់​ក្រោយ គេ​មិន​ចង់​ឲ្យ​រឿង​នេះ​កើតឡើង​ឡើយ។

Patrick Day ធ្លាប់​ប្រកួត​បាន​២២​ដង ឈ្នះ​១៧ ចាញ់​៤ និង​ស្មើ​ម្ដង។ ចំណែក Charles Conwell មិន​ដែល​ស្គាល់​ពាក្យ​ចាញ់​ទេ​ក្នុង​អាជីព​ប្រដាល់​១១​ប្រកួត​កន្លង​ទៅ៕ ​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ