ការធ្វើតេស្តបង្ហាញថាខួរក្បាល iPhone 11 មានសមត្ថភាពដូចនឹងកុំព្យូទ័រខ្លាំងៗ

  • 2019-10-18 06:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AnandTech បាន​ចេញ​ផ្សាយ​នូវ​ការ​វាយ​តម្លៃ​ស៊ី​ជម្រៅ​មួយ​លើ iPhone 11 និង iPhone 11 Pro ដែល​មាន​បញ្ចូល​នូវ​ព័ត៌មាន​លម្អិត​អំពី​ Processor និង​សមត្ថភាព​ក្រាហ្វិក​ដែល​មាន​លើ​បន្ទះ​ឈីប A13 Bionic របស់ Apple។

ចាប់​ផ្ដើម​ជា​មួយ​សមត្ថភាព CPU ក្រុម​ការងារ​ AnandTech រក​ឃើញ​ថា​ឈីប A13 គឺ​មាន​ល្បឿន​លឿន​ជាង​ឈីប A12 លើ​ iPhone ឆ្នាំ​មុន​ប្រមាណ ២០% ដូច​នឹង​អ្វី​ដែល​ Apple អះអាង​ដែរ។ AnandTech ជឿជាក់​ដែរ​ថា​ជា​មួយ​សមត្ថភាព​ខ្លាំង​បែប​នេះ ធ្វើ​ឲ្យ​ឈីប និង​ទូរសព្ទ​ផ្ទាល់​ងាយ​ប្រឈម​នឹង​ការ​ឡើង​កម្ដៅ និង​ថយ​ចុះ​សមត្ថភាព។

ដោយ​ឡែក​បើ​មើល​លើ​សមត្ថភាព​ដំណើរ​ការ​ទាំង​អស់ AnandTech សង្កត់​ធ្ងន់​ថា Apple គឺ​ជា​អ្នក​នាំ​មុខ​គេ​ក្នុង​ផ្នែក​ឈីប​ទូរសព្ទ ដោយ​បញ្ជាក់​ថា​វា​ស្ទើរ​តែ​មាន​សមត្ថភាព​ខ្លាំង​ជាង​ស្មាតហ្វូន​ Android ខ្លាំងៗពីរ​ដង​ឯណោះ។ បន្ថែម​ពី​នេះ​ឈីប A13 គឺ​មាន​សមត្ថភាព​ស្មើ​នឹង​ CPU ល្អ​បំផុត​ដែល​ AMD និង Intel បំពាក់​លើ​កុំព្យូទ័រ​លើ​តុ។

អ្វី​ដែល​ធ្វើ​ឲ្យ AnandTech ស្ងើច​សរសើរ​ខ្លាំង​នោះ​គឺ​សមត្ថភាព GPU ដែល​បញ្ជាក់​ថា​ iPhone 11 Pro មាន​សមត្ថភាព​ខ្លាំង​លើស​ iPhone XS ពី​ ៥០% ទៅ ៦០%។ នេះ​បើ​ផ្អែក​តាម​កម្មវិធី​ធ្វើ​តេស្ត​ GFX Bench៕​

ចុចអាន ៖ ធៀប​គ្នា​តិច​មើល កាមេរ៉ា​លើ Pixel 4 និង iPhone 11 Pro មួយ​ណា​ខ្លាំង​ជាង?

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង