iPhone 11 និង Pixel 4 ប្រកួតកម្លាំងថតពេលយប់ លទ្ធផលខុសការរំពឹងទុក

  • 2019-10-22 02:40:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​ Apple បាន​ប្រកាស​អំពី​សមត្ថភាព​ថត​រូបភាព​នៅ​ទី​ខ្វះ​ពន្លឺ​របស់ iPhone 11 គ្រប់​គ្នា​សុទ្ធ​ចង់​ឃើញ​វា​ប្រកួត​នឹង​មុខងារ​ Night Sight របស់​ស្មាតហ្វូន Google។

​ក្រុម​ការងារ​ PC World បាន​បង្កើត​ការ​​ប្រៀប​ធៀប​កម្លាំង​មួយ​កាល​ពី​ខែ​កញ្ញា ដែល​នៅ​ពេល​នោះ iPhone 11 ត្រូវ​ប្រកួត​នឹង Pixel 3 ដោយ​ iPhone 11 អាច​យក​ឈ្នះ Pixel 3 បាន​យ៉ាង​ងាយ។ នៅ​ពេល​នោះ​មាន​ការ​ខ្វែង​គំនិត​​ ដោយ​សារ​គេ​ប្រៀប​ធៀប​​ស្មាតហ្វូន​ថ្មី​ជា​មួយ​ស្មាតហ្វូន​ចាស់ ប៉ុន្តែ​ពេល​​យក​ iPhone 11 ប្រកួត​នឹង Pixel 4 ឃើញ​ថា​មិន​មាន​ការ​ខុស​ប្លែក​ខ្លាំង​ឡើយ។

នៅ​ពេល​នេះ​ក្រុម​ការងារ MacWorld បាន​យក iPhone 11 ប្រកួត​នឹង Pixel 4 ដែល​ពួក​គេ​បាន​និយាយ​ថា ៖ "វា​ជា​រឿង​ភ្ញាក់ផ្អើល​ខ្លាំង។ Night Mode របស់ Apple ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ការ​ដេញ​តាម​ Night Sight ​​របស់ Google លើ​ Pixel 3 ហើយ​យើង​គ្រប់​គ្នា​សន្និដ្ឋាន​ថា​ Pixel 4 អាច​នឹង​បោះ​ជំហាន​ធំ​មួយ ដើម្បី​បង្ហាញ​ Apple ថា​នរណា​ជា​មេ។ ប៉ុន្តែ​ជាក់​ស្ដែង​មិន​បែប​នេះ​ឡើយ។​​ iPhone 11 មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​រូបភាព​ងងឹត​ស្លុប​ក្លាយ​ជា​រូបភាព​ប្រើ​ការ​បាន​នោះ​ទេ វា​បាន​បង្កើន​ពន្លឺ​ចំ​កន្លែង​ល្អ រក្សា​ស្រមោល​បាន​ត្រឹម​ត្រូវ និង​អាច​ទប់​ទល់​នឹង​ស្ថានការណ៍​ទាំង​មូល​បាន​ល្អ​ជាង Pixel 4។ iPhone អាច​ផលិត​រូបភាព​មាន​ Detail ច្រើន​ ដោយ​មិន​បាត់​បង់​ភាព​ងងឹត​​​ធម្មជាតិ​នោះ​ទេ។​​”

​​​​​​​​ទស្សនា​រូបភាព​ប្រៀប​ធៀប​ដូច​ខាង​ក្រោម ៖ (ខាងឆ្វេង Pixel 4 និងខាងស្ដាំ iPhone 11)

ចុចអាន ៖ ចេញហើយពិន្ទុកាមេរ៉ា Pixel 4! ឈរនៅចំណាត់ថ្នាក់លេខ ៨ ឯណោះ

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង