Raintree និង SmallWorld ចាប់ដៃគ្នាដើម្បីពន្លឿនសន្ទុះនៃការរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា
- 2019-10-22 08:06:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Raintree និង SmallWorld ចាប់ដៃគ្នាដើម្បីពន្លឿនសន្ទុះនៃការរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា
ចន្លោះមិនឃើញ
ថ្ងៃទី ២១ ខែតុលាឆ្នាំ ២០១៩ - Raintree និង SmallWorld ដែលជាក្រុមហ៊ុនកសាងប្រព័ន្ធអេកូដ៏សកម្មពីរ ក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា បានប្រកាសសម្ភោធជាផ្លូវការនូវការិយាល័យរួមការងារ (co-working space) ឈ្មោះថា SmallWorld Realty នៅក្នុងអគារ Raintree។
កិច្ចសហការនេះបង្កើតឡើងក្នុងគោលបំណងផ្តល់ ការគាំទ្របន្ថែមទៀតដល់សហគមន៍អាជីវកម្មបើកថ្មី (Startup) ដែលកំពុងលូតលាស់នៅកម្ពុជា។
Raintree បានចូលរួមចំណែកលើកស្ទួយវិស័យបច្ចេកវិទ្យានៅក្នុងរូបភាពផ្សេងៗតាំងពីចាប់កំណើតនៅឆ្នាំ ២០១៦ មកម៉្លេះ។ ជាក់ស្តែង នៅឆ្នាំ២០១៩ Raintree បានចូលរួមធើ្វការស្រាវជ្រាវ និង សរសេររបាយការណ៍ ស្តីពីទិដ្ឋភាព នៃសហគមន៍អាជីវកម្មបើកថ្មីនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។សព្វថ្ងៃ ក្រុមហ៊ុនដែលចាប់ទីតាំងនៅ Raintree រួមមាន Microsoft, Viber, Grab, Havas Socialyse, Havas Champagne, និង Saturday Kids/Coding Cats។
កញ្ញា Zoë Ng នាយកគ្រប់គ្រងរបស់ Raintree បានលើកឡើងថា៖ **“ក្នុងនាមជាក្រុមហ៊ុនពីរនាំមុខក្នុងវិស័យសហគមន៍ អាជីវកម្មបើកថ្មី (Startup) ពួកយើងគិតថាការចាប់ដៃគ្នារវាង SmallWorld និង Raintree ជាឱកាសមួយដ៏ល្អ ប្រសើរមួយ ដើម្បីធ្វើឱ្យសហគមន៍បច្ចេកវិទ្យាយើងមានដំណើរការបានកាន់តែល្អប្រសើរ និងរីកលូតលាស់កាន់តែ ឆាប់រហ័ស។”**
កញ្ញា Zoë Ng បានបន្ថែមថា៖ “Raintree តែងតែស្វែងរកដៃគូសហការយូរអង្វែងជាមួយអ្នកលេចធ្លោ ក្នុងវិស័យនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ SmallWorld មានបេសកកម្មដូចយើងនៅក្នុងវិស័យសហគមន៍ អាជីវកម្មបើកថ្មី (Startup) ផ្នែកបច្ចេកវិទ្យា ហើយពួកយើងមានសេចក្តីរំភើបយ៉ាងខ្លាំង ជាមួយនឹងសក្តានុពលថ្មីៗ ដែលនឹងកើតចេញ ពីកន្លែងធ្វើការរួមថ្មីមួយនេះនៅ Raintree”។
លោក ធុល រិទ្ធី សហស្ថាបនិក SmallWorld Realty បានលើកឡើងថា៖ “ការសហការរបស់យើងជាមួយ Raintree កើតឡើង ដោយសារចក្ខុវិស័យនៃការបង្កើតសហគមន៍ជាមួយគ្នា ហើយនិងដើម្បីគាំទ្រគ្នាទៅវិញទៅមកក្នុង គោលបំណងសម្រេចឱ្យបាននូវគោលដៅរួមមួយ គឺការលើកស្ទួយសហគមន៍អាជីវកម្មបើកថ្មី (Startup) នៅកម្ពុជា ទៅកាន់កម្រិតថ្មីមួយទៀត។
លោក ធុល រិទ្ធី បានបន្ដថា៖ “ពួកយើងកំពុងផ្តោតលើការទាក់ទាញ អតិថិជនដែលមានកំណត់ត្រាល្អៗ និងមានប្រវត្តិយូរ ហើយ នៅក្នុងសហគមន៍បច្ចេកវិទ្យាកម្ពុជា។ នេះគឺជាកន្លែងដែលសហគ្រិននិងស្ថាបនិកអាចនាំវិនិយោគិន ដែលមាន សក្តានុពល មកវាយតម្លៃលើប្រតិបត្តិការរបស់ពួកគេក៏ដូចជាបុគ្គលនិងក្រុមដែលពួកគេចង់សហការជាមួយផងដែរ។”
លោក ជី សិលា នាយកប្រតិបិត្តប្រព័ន្ធផ្សព្វផ្សាយឌីជីថល «សប្បាយ» និងដៃគូររបស់ SmallWorld ហើយក៏ជាអ្នកគាំទ្រ ការសហការរវាង Raintree និងSmallWorld បាននិយាយថា៖ “អនាគតរបស់សេដ្ឋកិច្ចកម្ពុជា គឺផ្អែកលើការវិនិយោគ ផ្នែកបច្ចេកវិទ្យា សហគ្រិនភាព និងនវានុវត្តន៍។ ការសហការរវាង Raintree និង SmallWorld Reality តំណាងឱ្យ ស្មារតីនេះ។
សហគមន៍អាជីវកម្មបើកថ្មី (Startups) ដែលគួរឱ្យចាប់អារម្មណ៍បំផុតមួយចំនួន នៅកម្ពុជា បានចាប់ទីតាំង នៅកន្លែងនេះស្រាប់ ហើយយើងក៏ចង់ទាក់ទាញ និងកសាងក្រុមដែលមានទេពកោសល្យជាច្រើនទៀតមកទីនេះ នៅថ្ងៃមុខផងដែរ។”
Raintree ជាគម្រោងអភិវឌ្ឃការិយាល័យដែលប្រកបដោយភាពច្នៃប្រឌិដ្ឋដំបូងគេបង្អស់នៅកម្ពុជា ដែលបម្រើដល់ អ្នកច្នៃប្រឌិត សហគ្រិន អ្នកបច្ចេកទេស យុវជន និង អ្នកមានវិទ្យាជីវ:។ Raintree ផ្តល់ជូននូវកន្លែងសម្រាប់ផ្សាភ្ជាប់ បង្កើតនិងសហការ តាមរយៈ ទីតាំងការិយាល័យ The Core កន្លែងប្រារព្ធពិធី The Canopy និង វេទិកាសម្រាប់ រៀបចំកម្មវិធីនៅជាន់លើដំបូល The Crown។
Raintree ត្រូវបានដាក់ឱ្យប្រើប្រាស់ តាំងពីឆ្នាំ២០១៦ ដោយ សហស្ថាបនិកកញ្ញា Zoë Ng និងស្ថាបត្យករខ្មែរលោក កាំង ហុក។
គុណតម្លៃស្នូលរបស់ Raintree គឺរួមចំណែកដល់ការរីកចម្រើន ដល់សហគមន័ដែលធ្វើការនៅ Raintree ទាំងអស់ មិនថាជាអង្គភាព ក្រុមហ៊ុន ឬ បុគ្គលឯកជននោះទេ។ ក្រុមហ៊ុនដែលមានវត្តមាននៅ Raintree មានទំហំ និងវិស័យឧស្សាហកម្មចម្រុះខុសប្លែក ពីគ្នាដែលរួមមាន Microsoft, Harvas Riverochid, Grab និង Teach for Cambodia។
Raintree ផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លាដល់សហគ្រិន និងអ្នកច្នៃប្រឌិដ្ឋទាំងក្នុង និងក្នុងក្រៅស្រុក តាមរយៈកម្មវិធី និង ព្រឹត្តិការណ៍ ដែលក្រុមការងារបានរៀបចំ ដែលក្នុងនោះរួមមានការតាំង ពិព័រណ៍ សន្និសីទ សកម្មភាពផ្នែកអប់រំ និង សុខភាព និងធ្វើជាម្ចាស់ផ្ទះសម្រាប់កម្មវិធីភ្ជាប់បណ្តាញនិង ផ្សព្វផ្សាយព័ត៌មានផងដែរ។
គម្រោងនេះក៏រួមបញ្ចូលនូវ ការដឹកនាំការស្រាវជ្រាវទៅលើសហគ្រិនភាពផ្នែកបច្ចេកវិទ្យាប្រព័ន្ធអេកូនៅកម្ពុជា នៅឆ្នាំនេះ ក្រោមការគាំទ្រ របស់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន និង Smart Axiata។
Raintreeបានទទួលរង្វាន់ជាក្រុមហ៊ុនអភិវឌ្ឍការិយាល័យល្អបំផុតនៅកម្ពុជាក្នុងកម្មវិធីពានរង្វាន់ អចលនទ្រព្យអន្តរជាតិ ប៉ាស៊ីហ្វិក ឆ្នាំ២០១៧។ សូមចូលទៅកាន់ www.raintreecambodia.com សម្រាប់ព័ត៌មានបន្ថែម។
SmallWorld Venture ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ដើម្បីបង្កើតកន្លែងធ្វើការប្រកបដោយវិជ្ជាជីវៈមួយ សម្រាប់ សហគ្រិនវ័យក្មេងមានគំនិតជឿនលឿន អាចស្វែងយល់ និងតាមសម្រេចសេចក្តីប្រាថ្នារបស់ខ្លួន ទន្ទឹមនឹងផ្លាស់ប្តូរគំនិតរបស់ពួកគេឱ្យក្លាយជាការពិត។ តាមរយៈ តាមរយៈភាពជាដៃគូវិនិយោគដែលយកភាគហ៊ុនជាគោល SmallWorld កំពុងកសាង សហគមន៍បច្ចេកទេស ជំនួញនិងការអប់រំលើទស្សនវិជ្ជាធម្មជាតិ និងគោលការណ៍ដែលគិតគូរពីបរិស្ថាន។
SmallWorld Realty គឺជាការិយាល័យរួមការងារមូលដ្ឋានរបស់ SmallWorld ជាសហគមន៍បច្ចេកវិទ្យា ដែលបាន បង្កើតឡើងយូរជាងគេ នៅប្រទេសកម្ពុជាដែលមានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍពាណិជ្ជកម្មដ៏ សំខាន់នៃរាជធានី ភ្នំពេញ និងមាន ការិយាល័យឯកជនចំនួន៧ និងតុរួមការងារចំនួន ៤២៕