ទៅមួយកន្លែងទិញបានគ្រប់មុខ! ម៉ាត តេលា ដូរមុខមាត់ថ្មី ប្រូម៉ូសិនក៏ច្រើន ហើយកាន់តែងាយស្រួល

  • 2019-10-22 10:26:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Tela Mart ឬ ម៉ាត តេលា ដែលគ្រប់បានស្គាល់ជាយូរណាស់មកហើយនោះ បានផ្លាស់មុខមាត់ថ្មីដោយប្តូរឈ្មោះថា T-Mart ជាមួយការរចនាកាន់តែទំនើប ងាយស្រួលក្នុងការទិញទំនិញគ្រប់ប្រភេទ និងបើកដំណើរការពេញ ២៤ ម៉ោងតែម្ដង។

អមជាមួយការវិវត្តន៍ខ្លួននេះ T-Mart បានកែប្រែទៅជាហាងដែលមានចម្រុះទៅដោយទំនិញគ្រប់មុខច្រើនប្រភេទ។ ដូចនេះ អតិថិជនដែលរស់នៅ និងប្រកបការងារក្បែរស្ពានអាកាសក្បាលថ្នល់ មិនបាច់បារម្ភឡើយ ព្រោះនៅទីនេះសម្បូរដោយអាហារ និងគ្រឿងគ្រៅសម្រាប់ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃស្ទើរគ្រប់ប្រភេទ ដែលនឹងធានាថាធ្វើឲ្យអតិថិជនមានភាពងាយស្រួល និងមិនបាច់ទៅច្រើនកន្លែងក្នុងការទិញទំនិញ។

នៅ T-Mart មានលក់ទំនិញជាច្រើនដូចជា៖

  • ប្រភេទសាច់ ៖ មានសាច់មាន់ ទា ត្រី សាច់ជ្រូក និងសាច់គោ
  • ប្រភេទកក ៖ មានទាំងសាច់ និងអាហារដែលអាចដាក់កម្ដៅទទួលទានបានភ្លាមៗ
  • ប្រភេទបន្លែ ៖ ជាបន្លែធម្មជាតិដែលមានវិញ្ញាបនបត្រទទួលស្គាល់ពីគុណភាពច្បាស់លាស់
  • អាហារវេចខ្ចប់ស្រេច ៖ រួមមានទាំងប្រភេទអាហារក្នុងស្រុក និងអាហារបរទេសដែលត្រូវបានជ្រើសរើសពីហាងទំនើបៗ និងមានគុណភាពអនាម័យខ្ពស់
  • ប្រភេទគ្រឿងទេស ៖ មានទាំងសម្រាប់ការចម្អិនអាហារជាលក្ខណៈបែបខ្មែរ និង អឺរ៉ុប។
  • ប្រភេទទំនិញជាច្រើនទៀតដូចជា ផ្លែឈើស្រស់គ្រប់ប្រភេទ ការ៉េមដែលនាំចូលពីបរទេសអាហារក្រៀម នំប៉័ងដែលដុតថ្មីៗ ព្រមទាំងស្រាដែលនាំចូលពីបរទេសគ្រប់ប្រភេទ។

ចំពោះទំនិញប្រភេទស្រស់ៗ គឺសុទ្ធតែនាំចូលពីប្រជាកសិករខ្មែរសុទ្ធសាធ ដែលមានការពិនិត្យគុណភាពត្រឹមត្រូវ និងសុវត្ថិភាព។ តួយ៉ាងដើម្បីបំពេញតម្រូវការរបស់អតិថិជន ក្រុមហ៊ុនតេលា បានធ្វើការកែប្រែកាន់តែប្រសើរឡើងនូវស្តង់ដារហាងលក់ទំនិញធម្មតា មកជាផ្សារទំនើបខ្នាតតូច តែមានទំនិញរហូតដល់ទៅ៣០០០ប្រភេទ។

លោក ឆៃណា រ៉ុង ជាអ្នកប្រឹក្សាយោបល់ក្នុងផ្នែកមុខជំនួញនៅក្រុមហ៊ុន តេលា បានលើកឡើងថា គោលបំណងនៃការរៀបចំថ្មី គឺចង់ឲ្យអតិថិជនស្គាល់ពីភាពផ្លាស់ប្ដូររបស់ក្រុមហ៊ុន។ ជាក់ស្ដែង នាពេលខាងមុខក្រុមហ៊ុននឹងមានគម្រោងពង្រីកទីតាំង ២០ ទៀត ក្រៅពីស្ថានីយតេលា និងបន្តបើកផ្សារទំនើបតូច T-Mart នៅទូទាំងប្រទេសបន្ថែមទៀតឲ្យបានយ៉ាងតិច ១០០ ទីតាំងក្នុងឆ្នាំ ២០២០"។

ឆ្លៀតក្នុងឱកាសបើកសម្ពោធមុខមាត់ថ្មីនេះ T-Mart ដែលមានទីតាំងស្ថិតក្នុងស្ថានីយ៍ប្រេងឥន្ធនៈ តេលា សាខាជិតស្ពានអាកាសក្បាលថ្នល់ ខណ្ឌចំការមន ក៏មានប្រូម៉ូសិនលើទំនិញជាង ២០០ មុខ រហូតដល់ ១ខែពេញតែម្ដង។

ដូចនេះលោកអ្នកអាចមកទទួលយកនូវបទពិសោធន៍កាដើរទិញទំនិញនៅហាង T-Mart។ ចំពោះទីតាំងវិញធំទូលំទូលាយ ដែលអតិថិជនងាយស្រួលក្នុងការចតរថយន្ត និងងាយរកបាននៅជិតផ្ទះ កាន់តែពិសេសនោះ T-Mart បើកលក់ជូនអតិថិជន ២៤ ម៉ោង៕

អត្ថបទ៖ សុខុន សុម៉ាភាវី