មិន​ត្រឹម​អវត្តមាន​យប់​នេះ​ទេ ប៉ះ​ Norwich ចុង​សប្ដាហ៍​ក៏​គ្មាន​ Pogba ដែរ​

  • 2019-10-24 07:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របួស​ Paul Pogba នៅ​តែ​មិន​ទាន់​ជា​សះស្បើយ​នៅ​ឡើយ​ធ្វើ​ឲ្យ​ខ្សែ​បម្រើ​រូប​នេះ​បន្ត​អវត្តមាន​ប្រកួត​បន្ត​បន្ទាប់​របស់​ Manchester United។​

កីឡាករ​សញ្ជាតិ​បារាំង​នឹង​អវត្តមាន​ការ​ប្រកួត​ UEFA Europa League នៅ​ទឹកដី​របស់​ស៊ែប​ និង​ការ​​ធ្វើ​ដំណើរ​ទៅ​ទឹកដី​ Carrow Road របស់​ Norwich City នៅ​ពាន​រង្វាន់​ Premier League។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ចាត់​ការ​ Ole Gunnar Solskjaer។​

Pogba បង្ហាញ​ខ្លួន​លើ​ទីលាន​លើក​ចុង​ក្រោយ​ កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​ទៅ​មុន​ពេល​រង​របួស​ប្រអប់​ជើង។​ រី​ឯ​ De Gea វិញ​មាន​របួស​ក្រលៀន​ នៅ​មិន​ទាន់​ប្រាកដ​ថា​អាច​ចូល​លេង​វិញ​បាន​ឬ​អត់​ទេ ខណៈ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​រូប​គេ​បាន​បង្ខំ​ចិត្ត​លេង​ទាំង​មិន​ទាន់​ជា​ស្រួលបួល៕

ប្រភព៖ Manchestereveningnews   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម