នេះរូបរាងឡានមិនប្រើប្រេងឥន្ធនៈ ដំបូងគេរបស់ Mazda (វីដេអូ)

  • 2019-10-24 08:20:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mazda MX-30 គឺ​ជា​រថយន្ត​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​ដំបូង​គេ​របស់​ក្រុមហ៊ុន​ជប៉ុន ដែល​វា​មាន​រចនាបថ​ទាក់ទាញ​ភ្នែក​​បំផុត។

MX-30 មាន​រចនាបថ​ទាន់​សម័យ បំពាក់​ទ្វារ​ដែល​ប្លែក​ដូច​ជា​បាន​បំពាក់​លើ​រថយន្ត​ស្ព័រ​ម៉ូដែល RX-8 របស់​ខ្លួន​អ៊ីចឹង​ដែរ។ និយាយ​អំពី​លក្ខណៈ​សម្បត្តិ​គ្រឿង​ម៉ាស៊ីន​វិញ រថយន្ត​នេះ​មាន​ម៉ូទ័រ​អគ្គិសនី​ដែល​ផលិត​កម្លាំង​បាន​ ១៤១ សេះ ដែល​បាន​ថាមពល​ពី​អាគុយ​ទំហំ ៣៥,៥ គីឡូវ៉ាត់​ម៉ោង ដោយ​រំពឹង​ថា​ជិះ​បាន​ចម្ងាយ​ប្រមាណ ២០០ គីឡូម៉ែត្រ។

នៅ​ផ្នែក​ខាង​ក្នុង​ Mazda MX-30 មាន​បំពាក់​នូវ​អេក្រង់ Touch មួយ​ទំហំ ៧ អ៊ីញ ដែល​អាច​ប្រើ​បញ្ជា​ម៉ាស៊ីន​ត្រជាក់ (ជា​លើក​ដំបូង​សម្រាប់​រថយន្ត​ Mazda) និង​មុខងារ​ជា​ច្រើន​ទៀត។

Mazda គ្រោង​នឹង​ចាប់​ផ្ដើម​​បញ្ចេញ​លក់​​ម៉ូដែល MX-30 នេះ​នៅ​អំឡុង​ចុង​ឆ្នាំ​ក្រោយ​នៅ​ជប៉ុន ហើយ​នៅ​អឺរ៉ុប​អាច​នឹង​មាន​លក់​នៅ​ដើម​ឆ្នាំ ២០២១៕​​

ចុចអាន ៖ មានលក់នៅខ្មែរបាត់! Lexus RX 2020

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង