Martial ប៉េណាល់ទីបញ្ចប់កំណត់ត្រាមិនដែលឈ្នះក្រៅដីរបស់ United
- 2019-10-25 00:57:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Martial ប៉េណាល់ទីបញ្ចប់កំណត់ត្រាមិនដែលឈ្នះក្រៅដីរបស់ United
ចន្លោះមិនឃើញ
Manchester United បានបញ្ចប់កំណត់ត្រាមិនដែលស្គាល់ជ័យជម្នះក្រៅដីតាំងពីខែមិនារបស់ខ្លួនក្រោយយកឈ្នះ Partizan Belgrade ដោយលទ្ធផល ១ទល់នឹង០។
បាល់តែ១គ្រាប់គត់របស់ក្រុមលោក Ole Gunnar Solskjaer បានមកពីការស៊ុតប៉េណាល់ទីពីសំណាក់ខ្សែបម្រើ Anthony Martial នៅនាទី៤៣។ Martial ខ្លួនឯងក៏ទើបបានលេងជម្រើស១១នាក់លើកដំបូងគិតចាប់ពីខែសីហាមក។
បិសាចក្រហមបានបាល់ប៉េណាល់ទីដោយខ្សែការពារវ័យ១៩ឆ្នាំ Brandon Williams ដួលក្នុងប្រអប់គ្រោះថ្នាក់។ ចបពីនេះទៅ United នឹងត្រូវធ្វើដំបូងទៅសួរសុខទុក្ខ Norwich នៅ Premier League ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕